Wednesday, November 22, 2017
Wednesday, November 15, 2017
គំរូ កិច្ចសន្យាចងការប្រាក់
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា
ព្រះមហាក្សត្រ
6
កិច្ចសន្យាចងការប្រាក់
ខ្ញុំបាទ-នាងខ្ញុំឈ្មោះ ……………………………..អាយុ……………ឆ្នាំកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរលេខ ០៥០៨៤៥៨៩៨ចុះថ្ងៃទី ១២ ខែ
មករា ឆ្នាំ២០១៣ មានទីលំនៅផ្ទះលេខ ផ្លូវលេខ ក្រុមទី ភូមិ............ឃុំ............ស្រុក...............ខេត្ត...........ហៅកាត់ថា ភាគី”ក” ជាម្ចាស់ប្រាក់។
និង
ខ្ញុំបាទ-នាងខ្ញុំឈ្មោះ……………………………..អាយុ…………..ឆ្នាំ ភេទ………………….កាន់អត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរលេខ
……………………………………ចុះថ្ងៃទី………..ខែ………………ឆ្នាំ…………………….មានទីលំនៅផ្ទះលេខ………………..ផ្លូវលេខ…………..ក្រុមទី……………..ភូមិឈើទាល ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ហៅកាត់ថា ភាគី”ខ” ជាអ្នកចងការប្រាក់។
ភាគី”ក” និង ភាគី”ខ” បានព្រមព្រៀងតាមប្រការដូចខាងក្រោម៖
ប្រការ១៖ ភាគី”ក” យល់ព្រមឲ្យភាគី
“ខ” ចងការប្រាក់ចំនួន………………………..រៀល ភាគី”ខ” បានទទួលចំនួនទឹកប្រាក់នេះ នៅពេលចុះកិច្ចសន្យាចំពោះម្ចាស់ប្រាក់
និងសាក្សី។
ប្រការ២៖ ភាគី”ខ”
យល់ព្រមបង់ការប្រាក់ឲ្យភាគី”ក” ហើយភាគី”ក” យល់ព្រមទទួលការប្រាក់ពី ភាគី”ខ”
ក្នុងអត្រា ព្រមព្រៀង ៣០% (សាមសិបភាគរយ) ក្នុងមួយខែ
ស្មើនឹង……………………….នៃទឹកប្រាក់ដែលបានចង់ការ ។ រយៈពេល…………………….នៃការចងការប្រាក់ គិតចាប់ពីថ្ងៃទី………….ខែ……….…..ឆ្នាំ……………រហូតដល់ថ្ងៃទី………..ខែ…………..ឆ្នាំ………………….។
ប្រការ៣៖ ភាគី”ខ” យល់ព្រមបង់ការប្រាក់ឲ្យភាគី”ក”
នៅថ្ងៃទី ………………ដើមខែនីមួយៗ។
ប្រការ៤៖
កិច្ចសន្យានេះធ្វើឡើងជាភាសាខ្មែរចំនួន ០២ ច្បាប់ សម្រាប់ភាគី”ក” និងភាគី”ខ”
រក្សាទុកចំនួន០១ច្បាប់ម្នាក់។
ប្រការ៥៖
កិច្ចសន្យានេះធ្វើឡើងរវាងភាគី”ក” និងភាគី”ខ” ដោយគ្មានការបង្ខិតបង្ខំពីភាគីណាមួយឡើយ
ហើយកិច្ចសន្យានេះមានសុពលភាពនៅពេលដែលចុះហត្ថលេខា និងផ្តិតស្នាមមេដៃស្តាំ
ជាភស្តុតាង។
ប្រការ៦៖ ក្នុងករណីភាគី”ខ”
មិនបានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាខាងលើនេះ ភាគី”ខ”
ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ទាំងស្រុង។
ភាគី”ខ” សាក្សីភាគី”ខ” សាក្សីភាគី”ក” ភាគី" ក"
ឈ្មោះ……………………ឈ្មោះ……………………….. ឈ្មោះ…………………ឈ្មោះ............
ធ្វើនៅថ្ងៃទី...........ខែ.............ឆ្នាំ..........
Monday, March 13, 2017
ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា
ភាពខុសគ្នារវាងព្រឹទ្ធសភា និងរដ្ឋសភា
ព្រឹទ្ធសភា និងរដ្ឋសភា ជាអង្គការដែលមានអំណាចនីតិប្បញ្ញត្ដិដូចគ្នា
តែរដ្ឋសភា និងព្រឹទ្ធសភា មានអត្ដសញ្ញាណ និងសមត្ថកិច្ចខុសគ្នាអាស្រ័យដោយ ៖
១-ប្រភព
-
តំណាងរាស្ដ្រទាំងអស់ ត្រូវជ្រើសតាំងដោយការបោះឆ្នោតសកល
ដោយប្រជារាស្ដ្រតាមមណ្ឌលខេត្ដ-រាជធានី សំរាប់រយៈពេល៥ ឆ្នាំ។
-
សមាជិកព្រឹទ្ធសភាត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលដោយក្រុមប្រឹក្សាឃុំ-សង្កាត់
និងតំណាងរាស្ដ្រក្នុងតំណែងតាមភូមិភាគសម្រាប់រយៈពេល៦ឆ្នាំ រួមជាមួយនោះ
មាន២រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ និង២រូបទៀតត្រូវបានជ្រើសតាំងដោយរដ្ឋសភា។
ដូច្នេះលក្ខណៈពិសេសរបស់ព្រឹទ្ធសភា
គឺព្រឹទ្ធសភាកើតដោយការបោះឆ្នោតជ្រើសតាំង ផង និងដោយការចាត់តាំងផង។
២-ភាពតំណាង
-
តំណាងរាស្ដ្រ៖ ជាតំណាងរបស់ប្រជាពលរដ្ឋទូទៅជាម្ចាស់ឆ្នោតក្នុងមណ្ឌល។ បេក្ខជន
តំណាងរាស្ដ្រ មានអាយុយ៉ាងតិច ២៥ឆ្នាំ។
-
សមាជិកព្រឹទ្ធសភា៖ ភាគច្រើនជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់
ដែលជាម្ចាស់ឆ្នោតនៅក្នុងភូមិភាគ។ ប៉ុន្ដែក៏មានតំណាងព្រះមហាក្សត្រ២រូប
និង២រូបទៀតជ្រើសតាំងដោយរដ្ឋសភា។ វត្ដមាននៃតំណាងស្ថាប័នជាន់ខ្ពស់ទាំងពីរនេះ
រួមទាំងភាពជាតំណាងសមូហភាពដែនដី ធ្វើឱ្យព្រឹទ្ធសភាមានតួនាទីពិសេស
ជាស្ពានតភ្ជាប់អំណាចរដ្ឋពីថ្នាក់លើទៅថ្នាក់មូលដ្ឋានជាប់ នឹងប្រជារាស្ដ្រ។
-
បេក្ខជនសមាជិកព្រឹទ្ធសភា មានអាយុយ៉ាងតិច ៤០ឆ្នាំ។
កំណត់សម្គាល់
:
-
ភាពជាតំណាងខុសគ្នា ការយកចិត្ដទុកដាក់ក៏ខុសគ្នា។
-
មណ្ឌលរបស់តំណាងរាស្ដ្រ ជារាជធានី ខេត្ដ។
-
មណ្ឌលរបស់សមាជិកព្រឹទ្ធសភា ជាភូមិភាគ ដែលភាគច្រើនជាការប្រមូលផ្ដុំខេត្ដ ចាប់ពីពីរ
ឡើងទៅ។
-
ភាពខុសគ្នាខាងអាយុពុំមែនដោយអត់ហេតុផលឡើយ។ ភាពចាស់ទុំខាងនយោបាយ បទពិសោធន៍
ស្មារតីទទួលខុសត្រូវ និងសីលធម៌ខ្ពស់ជាកត្ដាចម្បងនៃការជ្រើសរើសសម្រិតសម្រាំង
ព្រោះសមាជិកព្រឹទ្ធសភា ត្រូវជ្រើសតាំងដោយអ្នកជាប់ឆ្នោត
និងចាត់តាំងដោយព្រះមហាក្សត្រ។ នេះក៏ជាចំណុចកត់សម្គាល់អំពីភាពខុសគ្នារវាងសភាទាំងពីរនៅក្នុងការអនុវត្ដការងារ
ជាក់ស្ដែង ។ ការឱ្យយោបល់ប្រកបដោយគតិបណ្ឌិត ការណែនាំ និងការបង្ហាញផ្លូវជាការយក
ចិត្ដទុកដាក់របស់ព្រឹទ្ធសភា។
-
ភាពខុសគ្នាខាងប្រព័ន្ធបោះឆ្នោត អង្គបោះឆ្នោត រយៈពេលនៃនីតិកាលបង្ហាញនូវលក្ខណៈ
ពិសេសផ្ទាល់ និងអត្ដសញ្ញាណផ្ទាល់របស់សភានីមួយៗ។
៣-អំណាច
ក-រដ្ឋសភាជ្រើសតាំងរដ្ឋាភិបាល
រដ្ឋសភាបោះឆ្នោតទុកចិត្ដដល់រាជរដ្ឋាភិបាល
(មាត្រា ៩០ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ) និងអាចទម្លាក់ សមាជិកគណៈរដ្ឋមន្ដ្រី
ឬទម្លាក់រាជរដ្ឋាភិបាលពីតំណែង (មាត្រា៩៨ថ្មី នៃរដ្ឋធម្មនុញ្ញ)។ រដ្ឋសភាអាច
ត្រូវបានរំលាយមុនផុតនីតិកាល បើសិនរាជរដ្ឋាភិបាលត្រូវបានទម្លាក់ពីរដង ក្នុងរយៈពេល
១២ខែ។ ព្រឹទ្ធសភា មិនអាចត្រូវរំលាយមុនចប់នីតិកាលបានទេ។
ខ-សិទ្ធិវិសោធនកម្មរដ្ឋធម្មនុញ្ញ
មាត្រា
១៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតសើរើ
ឬផ្ដួចផ្ដើមគំនិតធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញដល់ប្រធានរដ្ឋសភា
ឬតាមសេចក្ដីស្នើរបស់តំណាងរាស្ដ្រមួយភាគបួន នៃចំនួនសមាជិក រដ្ឋសភាទាំងមូល។
រដ្ឋធម្មនុញ្ញពុំបានផ្ដល់សិទ្ធិផ្ដួចផ្ដើមគំនិតនេះដល់ព្រឹទ្ធសភាទេ។
គ-ការផ្ដួចផ្ដើមគំនិតធ្វើច្បាប់
សមាជិករដ្ឋសភា
ឬសមាជិកព្រឹទ្ធសភា មានសិទ្ធិផ្ដួចផ្ដើមគំនិតធ្វើច្បាប់ដូចគ្នា។
សេចក្ដីស្នើច្បាប់ណាដែលផ្ដួចផ្ដើមធ្វើដោយសមាជិកព្រឹទ្ធសភា
ត្រូវតែបញ្ជូនទៅឱ្យរដ្ឋសភាពិនិត្យ និងអនុម័ត ជាលើកដំបូង
រួចហើយទើបបញ្ជូនមកព្រឹទ្ធសភាពិនិត្យ និងឱ្យយោបល់ ស្របតាមមាត្រា១១៣ថ្មី នៃ
រដ្ឋធម្មនុញ្ញ។
ឃ-ការត្រួតពិនិត្យលើរដ្ឋាភិបាល
រដ្ឋសភាមានអំណាចតាមច្បាប់ក្នុងការចោទសួរ
ដេញដោល និងអនុម័តញត្ដិបន្ទោស ដកហូត តំណែង ឬរំលាយរាជរដ្ឋាភិបាល ។
តែនៅក្នុងការអនុវត្តជាក់ស្ដែងក្នុងសភានានា លើពិភពលោក ទោះបីជាមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាយ៉ាងណាក្ដី
ការប្រើអំណាចត្រួតពិនិត្យនេះមានប្រសិទ្ធភាពមិន សូវខ្ពស់ទេ
ព្រោះរដ្ឋសភាជាអ្នកបង្កើតរដ្ឋាភិបាល ហើយរបបសំឡេងភាគច្រើនតែងតែគាំទ្ររដ្ឋាភិបាល។
ចរិតរបស់រដ្ឋសភា ជាទូទៅជាប់ជំពាក់នឹងនយោបាយ ដោយមានជម្រើស២៖ គាំទ្រ ឬក៏ប្រឆាំង
រដ្ឋាភិបាល ។ សម្រាប់ព្រឹទ្ធសភា ចរិតទូទៅគឺមិនមែនប្រឆាំង ឬគាំទ្ររដ្ឋាភិបាលឡើយ
ផលិតច្បាប់ឱ្យ បានល្អជាគោលដៅអាទិភាពរបស់ព្រឹទ្ធសភា ។ ការផលិតច្បាប់បានល្អ
គឺមិនចំណុះបរិយាកាសនយោបាយ និងកាលៈទេសៈទ្បើយ។
ព្រឹទ្ធសភាមិនប្រឈមនឹងរដ្ឋាភិបាលដូចរដ្ឋសភា ដោយប្រើញត្ដិ បន្ទោស
ដើម្បីដកហូតមុខតំណែងសមាជិករដ្ឋាភិបាល ឬរំលាយរដ្ឋាភិបាលឡើយ។ ជាទូទៅព្រឹទ្ធសភា
ជាកូនជញ្ជីង១ ដើម្បីធ្វើឱ្យច្បាប់មានតុល្យភាព ដែលអាចទទួលយកបានពីរដ្ឋសភា រដ្ឋាភិបាល
និងពី សំណាក់ប្រជាពលរដ្ឋ ។ គ្មានស្ថាប័នណាមួយអាចប្រឡូកនៅក្នុងការដ្ឋាននេះបានឡើយ
លើកលែងតែក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានសិទ្ធិសម្រេចអំពីធម្មនុញ្ញភាពនៃច្បាប់
មុននឹងប្រកាសឱ្យប្រើ ហើយ សម្រាប់តែច្បាប់ធម្មនុញ្ញ
និងច្បាប់រៀបចំអង្គការតែប៉ុណ្ណោះ ។ ដូច្នេះច្បាប់ជាទូទៅ ចាំបាច់ត្រូវការ
សំឡេងពិនិត្យ និងឲ្យយោបល់របស់ព្រឹទ្ធសភា ។ ផ្ដើមចេញពីចរិតខុសគ្នានេះ យោបល់
និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភាអាចខុសប្លែកគ្នាពីរដ្ឋសភា ។ យោបល់
និងការឆ្លុះបញ្ចាំងរបស់ព្រឹទ្ធសភា មានលក្ខណៈស្ថាបនាតាមរយៈការសិក្សាស្រាវ ជ្រាវ
វាយតម្លៃ កំណត់នូវចក្ខុវិស័យ និងផ្តល់អនុសាសន៍កែលម្អ។
ង-អំណាចសំរេចចិត្ដ
រដ្ឋសភា
និងព្រឹទ្ធសភាអាចប្រជុំរួមគ្នាជាសមាជ ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេស ជាតិ
(រដ្ឋធម្មនុញ្ញ មាត្រា១១៦ថ្មី)។
៤-បទប្បញ្ញត្ដិពិសេស ចែងក្នុងរដ្ឋធម្មនុញ្ញ
ក-ប្រធានព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី
ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្ដមាន (រដ្ឋធម្មនុញ្ញ មាត្រា៣០ថ្មី)។
នៅពេលព្រះមហាក្សត្រទ្រង់ចូលទិវង្គត ឬទ្រង់ប្រឈួនជាទម្ងន់ ប្រធាន ព្រឹទ្ធសភាទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទី
ក្នុងឋានៈជាព្រះរាជានុសិទ្ធិ នៃព្រះរាជាណាចក្រកម្ពុជា (រដ្ឋធម្មនុញ្ញ មាត្រា១១ថ្មី
និងមាត្រា១២ថ្មី )។ នេះជាការធានាស្ថិរភាព និងនិរន្ដរភាពរបស់រដ្ឋ។
ខ-ប្រធាន
អនុប្រធានទី១ និងអនុប្រធានទី២ នៃព្រឹទ្ធសភា ជាសមាសភាពនៃក្រុមប្រឹក្សា រាជសម្បត្ដិ
(រដ្ឋធម្មនុញ្ញ មាត្រា១៣ថ្មី)។
គ-នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់
ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជា សាធារណៈ
ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ដ្រី
ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា (រដ្ឋធម្មនុញ្ញ មាត្រា២២ ថ្មី)។
ឃ-ព្រះមហាក្សត្រទ្រង់ប្រកាសសង្គ្រាម
ក្រោយការអនុម័តរបស់រដ្ឋសភា និងព្រឹទ្ធសភា (រដ្ឋ- ធម្មនុញ្ញ មាត្រា២៤ថ្មី)។
ង-ព្រឹទ្ធសភា
មានភារកិច្ចសម្របសម្រួលការងាររវាងរដ្ឋសភា និងរាជរដ្ឋាភិបាល (រដ្ឋធម្មនុញ្ញ មាត្រា
១១២ថ្មី)។ នេះជាការធានាប្រក្រតីភាព នៃជីវភាពរបស់រដ្ឋ ដើម្បីចៀសវាងវិបត្ដិតូច
និងធំទាំង ឡាយ។
ច-ការស្នើពិនិត្យធម្មនុញ្ញភាពនៃច្បាប់៖
ប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន
អាចបញ្ជូនច្បាប់ដែលរដ្ឋសភាបានអនុម័ត ទៅឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ
មុននឹងច្បាប់នោះត្រូវ យកទៅប្រកាសឱ្យប្រើ (រដ្ឋធម្មនុញ្ញមាត្រា ១៤០ថ្មី)។
ក្រោយពីច្បាប់ណាមួយ
ត្រូវបានប្រកាសឲ្យប្រើប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួន
មួយភាគបួនអាចសុំឱ្យក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យពីធម្មនុញ្ញភាពនៃច្បាប់នោះ
(រដ្ឋធម្មនុញ្ញមាត្រា ១៤១ ថ្មី)។
ឆ-រដ្ឋធម្មនុញ្ញមាត្រា
១១៤ថ្មី (មួយ) អនុញ្ញាតឲ្យព្រឹទ្ធសភាបង្កើតគណៈកម្មការផ្សេងៗ តាមការ ចាំបាច់។
ជ-ច្បាប់ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា មាត្រា៤ ចែងថា
ប្រធានព្រឹទ្ធសភាជាប្រធានសមាជ។
ដោយយោងតាមសៀវភៅបោះពុម្ពផ្សាយ ព្រឹទ្ធសភានីតិកាលទី៣ (២០១២-២០១៨)
Subscribe to:
Posts (Atom)