នីតិវិធីអនុម័តច្បាប់
ជាតំបូង ក្រសួង មន្ទី ស្ថាប័នពាក់ព័ន្ធធ្វើសេចក្តីព្រាងច្បាប់ដាក់ស្នើទៅគណៈកម្មាធិការអន្តរក្រសួងដើម្បីធ្វើការត្រួតពិនិត្យ និងកែសម្រួលមុននឹងបញ្ញ្ជនទៅគណៈរដ្ឋមន្ត្រី បន្ទាប់មកដាក់សេចក្តីព្រាងច្បាប់នោះទៅគណៈកម្មាធិការអចិន្ត្រយ៍សភាធ្វើការកែសម្រួលឡើងវិញ ដោយគណៈកម្មាធិការជំនាញរដ្ឋសភា ក្រោយពីសេចក្តីព្រាងច្បាប់បានបញ្ជូនទៅរដ្ឋសភាទទួលបានការអនុម័តក្នុងអង្គប្រជុំរដ្ឋសភារួចមក សេចក្តីព្រាងច្បាប់នេះត្រូវបញ្ជូនទៅព្រឹទ្ធសភាទទួលការត្រួតពិនិត្យម្តងទៀត បន្ទាប់មកសេចក្តីព្រាងច្បាប់នោះត្រូវបានបញ្ជូនទៅវិញ ទៅមករវាងព្រឹទ្ធសភា និងរដ្ឋសភារហូតដល់ការកែប្រែចុងក្រោយបានទទួលការអនុម័តពីសភាទាំងពីរ។ បន្ទាប់មកក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យមើលថា តើសេចក្តីព្រាងច្បាប់នោះមានធម្មនុញ្ញភាព ឬនៅ ចុងក្រោយព្រះមហាក្សត្រត្រូវឡាយព្រះហស្ថលើសេចក្តីព្រាងច្បាប់នោះឱ្យក្លាយជាច្បាប់ប្រកាសឱ្យប្រើ។
ចប់នីតិវិធីអនុម័តច្បាប់
No comments:
Post a Comment