Saturday, May 18, 2019
Friday, May 17, 2019
ទម្រង់គំរូកិច្ចព្រមព្រៀងរវាងមេធាវី និងអតិថិជន
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
----
កិច្ចព្រមព្រៀងរវាងមេធាវី និងអតិថិជន
កិច្ចព្រមព្រៀងនេះធ្វើទ្បើងនៅថ្ងៃទី…………ខែ………………ឆ្នាំ………………………នៅស្នាក់ការការិយាល័យមេធាវី……………………………………………………។
កិច្ចព្រមព្រៀងនេះធ្វើទ្បើងរវាង៖
ភាគី“ក” មេធាវី………………………………អត្តលេខ……………………… ទទួលបន្ទុក អនុវត្តរឿងក្តី…………………………………លេខ………………ចុះថ្ងៃទី…………ខែ…………………ឆ្នាំ………………របស់តុលាការ……………………………………………។
មានការិយាល័យផ្ទះលេខ……………ផ្លូវលេខ……………សង្កាត់…………………………ខណ្ឌ…………………………ក្រុង…………………។ ទូរស័ព្ទ……………………………………………
ភាគី“ខ”អតិថិជន-កូនក្តីទទួលខុសត្រូវដោយលោក-លោកស្រី…………………………
ភេទ…………អាយុ…………ឆ្នាំ សញ្ជាតិ………………មានអាស័យដ្ឋានផ្ទះលេខ…………… ផ្លូវលេខ……………ភូមិ………………………សង្កាត់-ឃុំ…………………………ខណ្ឌ-ស្រុក…………………………………ខេត្ត-រាជធានី…………………………។
ទូរស័ព្ទលេខ………………………………………Email :……………………………………… ត្រូវជា………………………ក្នុសំណុំរឿង………………………………លេខ…………………ចុះថ្ងៃទី…………ខែ……………ឆ្នាំ………………របស់តុលាការ……………………………………………។
ភាគីទាំងពីរបានព្រមព្រៀងដូចខាងក្រោម
៖
ប្រការ១ ៖ភាគី“ខ”យល់ព្រមពឹងពាក់អោយភាគី“ក”ជាមេធាវីការពារក្តី ឬតំណាងឱ្យដើម បណ្តឹង-ជនរងគ្រោះ ក្នុសំណុំរឿង…………………………លេខ…………… ចុះថ្ងៃទី………ខែ ………………ឆ្នាំ…………………របស់តុលាការ…………………………………………។ ភាគី“ក”
ព្រមព្រៀងសុខចិត្តបំពេញការងារជាមេធាវីឱ្យភាគី“ខ” តាមការព្រមព្រៀងអនុលោមតាម ក្របខណ្ឌច្បាប់កំណត់ ។
ប្រការ២៖ ភាគី “ក”
បានព្រមព្រៀងបំពេញការងារការពារក្តីតំណាងឱ្យភាគី “ខ”
ដែល ជាភាគីនៃរឿងក្តី………………………………លេខ…………………ចុះថ្ងៃទី…………ខែ…………… ឆ្នាំ………………របស់តុលាការ………………………………………ចាប់ពីថ្ងៃចុះហត្ថលេខា លើ កិច្ចសន្យា
និងបំពេញបែបបទតាមនីតិវិធីរហូតចប់កាតព្វកិច្ចនៃកិច្ចព្រមព្រៀងដោយ អនុ
លោមតាមច្បាប់កំណត់តាមស្ថានភាព
លទ្ធភាពនៃរឿងក្តី។ឮ
ប្រការ៣៖
កំរិតអនុវត្តការងារ
៣-១-ភាគី “ក”
បានយល់ព្រមទទួលការងារលើសេវាច្បាប់ការពារ-តំណាងឱ្យ ភាគី “ខ”
ក្នុងកំរិតក្របខណ្ឌមួយ
សាលាក្តីនៅ……………………………………………………។
៣-២-ភាគី“ក”ត្រូវចប់កាតព្វកិច្ចនៅពេលតុលាការប្រកាសសាលក្រម-សាលដីកា។
៣-៣-ការងារបន្ត ត្រូវមានកិច្ចព្រមព្រៀង និងចុះកិច្ចព្រមព្រៀងជាថ្មី។
ប្រការ៤៖
កម្រៃការងារ កម្រៃការងារអាចត្រូវបង់ជូនដូចតទៅ
១-ការងារបំពេញបែបបទ និងរៀបចំសំណុំរឿង
២-រៀបចំប្រមូលភសត៉្តាង ការតទល់នៅ………………………………………………………
៣-ត្រៀមសវនាការ សវនាការ
៤-ការបង់ប្រាក់ផ្តាច់មួយចប់ក្តីនៅតុលាការមួយថ្នាក់ ។
ប្រការ៥៖
ប្រាក់កក់-ការទូទាត់បង់ប្រាក់កម្រៃ
៥-១-ប្រាក់កក់ភាគី“ខ”ត្រូវបង់អោយមេធាវីចំនួន …………………………………………
៥-២-នៅពេលការងារអនុវតដ្តំណាក់កាលទី២ ត្រូវបង់ …………………………………
៥-៣-បង់ដំណាក់កាលទី៣ នៅមុនសវនាការចំនួន ……………………………………
៥-៤-ការបង់ប្រាក់សរុបសំរាប់រឿងចប់មួយថ្នាក់ …………………………………………
៥-៥-រាល់ការបង់ប្រាក់ត្រូវមានវិក័យប័ត្រ ។
ប្រការ៦៖
កាតព្វកិច្ចភាគី“ក”
៦-១-បំពេញការងារត្រង់កំរិតព្រមព្រៀងនៅ………………………………………………។
៦-២-ខិតខំបំពេញការងារអោយអស់លទ្ធភាពដើម្បីអោយលទ្ធផលសំរេចបានល្អ។
៦-៣-មិនធ្វេសប្រហែស
ឬបោះបង់ការងារនាំអោយខូចប្រយោជន៏កូនក្តី។
ប្រការ៧៖ កាតព្វកិច្ចភាគី“ខ”
៧-១-គោរពពេលណាត់ធ្វើការងារ ផល្ត់រាល់ឯកសារពត៌មានគ្រប់គ្រាន់ឱ្យភាគី“ក”
៧-២-គោរពការបង់ប្រាក់កម្រៃមិនអោយខកខាន
ឬយឺតយ៉ាវ
៧-៣-ករណីខកខានក្នុងការងារ
ឬមិនបានបង់ប្រាក់ទាន់ពេលវេលា សុខចិត្តឱ្យ មេធាវីបញ្ចប់ការងារដោយគ្មានការតវ៉ា
។
ប្រការ៨៖
ឧប្បតិហ្តេតុ
៨-១-មេធាវីមានសិទ្ធិបញ្ចប់ការការពារអតិថិជន ក្នុងករណីអតិថិជនមិនបានគោរព កាតព្វកិច្ច ។
៨-២-អតិថិជនមានសិទ្ធិបញ្ចប់ការពឹងពាក់មេធាវី
ករណីមេធាវីធ្វើការមិនបានបំ ពេញកាតព្វកិច្ចរបស់ខ្លួន ។
៨-៣-នៅក្នុងករណីមានវិវាទលើកិច្ចព្រមព្រៀងគណៈមេធាវី មានសមត្ថកិច្ចដោះ ស្រាយ “មាត្រា២២” ក្រមសីលធម៌វិជ្ជាជីវៈមេធាវី
ចុះថ្ងៃទី ១៥-១១-១៩៩៥ ។
ប្រការ៩៖
សុពលភាព
-
មានសុពលភាពពីថ្ងៃចុះហត្ថលេខារហូតដល់ថ្ងៃបញ្ចប់ការងារ កិច្ចព្រមព្រៀងនេះ ធ្វើជាពីរច្បាប់ ។
-
ធ្វើជាភាសារខ្មែរ និងអង់គ្លេស-គូភាគីបានអាន
និងយល់ព្រមតាមកិច្ចព្រមព្រៀង
នេះទាំងស្រុង
និងចុះហត្ថលេខាជាសក្ខីកម្មចំពោះមុខច្បាប់។
ធ្វើនៅ………………ថ្ងៃទី………ខែ………………ឆ្នាំ…………
សាក្សីទី១ សាក្សីទី២ ស្នាមមេដៃភាគី “ក” ស្នាមមេដៃភាគី “ខ”
ឈ្មោះ…………… ឈ្មោះ……………… ឈ្មោះ……………… ឈ្មោះ…………………
ទម្រង់គំរូពាក្យសុំពឹងពាក់មេធាវី
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
----
ពាក្យសុំពឹងពាក់មេធាវី
ខ្ញុំបាទ/នាងខ្ញុំឈ្មោះ……………………………ភេទ…………អាយុ…………ឆ្នាំសញ្ជាតិ………មានអាស័យដ្ឋានផ្ទះលេខ…………………ផ្លូវលេខ……………ភូមិ……………………… សង្កាត់-ឃុំ …………………………ខណ្ឌ-ស្រុក…………………………ខេត្ត-ក្រុង…………………………។
សុំពឹងពាក់
លោកមេធាវី……………………………អត្តលេខ ៖ ……………មានការិយាល័យផ្ទះលេខ …………… ផ្លូវលេខ ……………សង្កាត់ ……………………ខណ្ឌ …………………………… ខេត្ត-ក្រុង……………………………។ ទូរសព្ទលេខ…………………………………………………… Email:
……………………………………………… ។
ដើម្បីការពារក្តី និងតំណាងឱ្យ ……………………………………………និងមានសិទ្ធិប្តឹងតប-ប្តឹងឧទ្ធរណ៏-ប្តឹងសាទុក្ខ-និងធ្វើសេចក្តីសន្និដ្ឋាន…………………………………………………… នៅ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ……………ចុះថ្ងៃទី………ខែ……………ឆ្នាំ……………របស់សាលាដំបូងតុលាការ……………………………………………………តាមនីតិវិធីច្បាប់ ចាប់ពីថ្ងៃផ្តិតមេដៃ ឬ ចុះហត្ថលេខានេះតទៅ ។
ធ្វើនៅ…………………ថ្ងៃទី ………ខែ ……………ឆ្នាំ ២០១
បានឃើញនិងយល់ព្រម ស្នាមមេដៃស្តាំអ្នកពឹងពាក់
ឈ្មោះ………………………… ឈ្មោះ…………………………
Subscribe to:
Posts (Atom)