Friday, December 13, 2019
Thursday, October 31, 2019
តើអ្វីទៅដែលហៅថា សេវាសាធារណៈ ? តើសេវាសាធារណៈមានសារៈសំខាន់អ្វីខ្លះ?
សេវាធារណៈ
គឺជាសកម្មភាពទាំងឡាយណាដែលបម្រើផលប្រយោជន៍ទូទៅដល់សង្គម ប្រជាពលរដ្ឋ ដោយមិនយកកម្រៃ
ហើយគ្រប់គ្រងដោយរដ្ឋ ។ សេវាធារណៈមាន បី ប្រភេទគឺ ៖ ១, បម្រើផលប្រយោជន៍ ២, បម្រើជាសាធារណៈ
៣, ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ ។ សេវាសាធារណៈមានសារសំខាន់បីយ៉ាង គឺ ៖ ១,
សម្រាប់នយោបាយ ២, សេដ្ឋកិច្ច ៣, សង្គម ។
v
គោលការណ៍សេវាសាធារណៈ មាន ៣ សំខាន់ៗ គឺ ៖
- 1 គោលការណ៍និរន្តរិ៍ភាព
៖ គឺជាគោលការណ៍ដែលតម្រូវឲ្យមានជាប្រចាំ ដោយមិនឲ្យមានការរអាក់រអ៊ួលនៅក្នុងការបំពេញកិច្ចការ
យ៉ាងហោចត្រូវមាន១/៣នៅក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃធ្វើកូដកម្ម ។
- 2. គោលការណ៍តម្លាភាព ៖
ដែលតម្រូវឲ្យមានការធានានូវភាពស្មើគ្នា ទាំងគុណភាពតម្លៃ
និងមិនត្រូវមានការរើសអើងចំពោះអ្នកប្រើប្រាស់សេវាសាធារណៈនោះឡើយ ។
- 3. គោលការណ៍បត់បែនបាននៃសេវាសាធារណៈ
ដែលតម្រូវឲ្យរាស្ត្រគោរពការសម្រេចរបស់សេវាសាធារណៈក្នុងការកែប្រែ
ឬលុបចោលផ្នែកណាមួយនៃសេវាសាធារណៈដែលលែងចាំបាច់សម្រាប់ប្រយោជន៍ទូទៅ ។
v សេវាសាធារណៈមាន៖
- 1. សេវាសាធារណៈពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់រដ្ឋ
- 2. សេវាសាធារណៈពាក់ព័ន្ធនឹងសន្តិសុខ
សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម
- 3.សេវាសាធារណៈពាក់ព័ន្ធនឹងយុត្តិធម៌អាជ្ញាកណ្តាល
- 4. សេវាសាធារណៈពាក់ព័ន្ធនឹងពាណិជ្ជកម្ម
បរិស្ថាន និងកសិកម្ម វិនិយោគទុន
- 5. សេវាសាធារណៈពាក់ព័ន្ធនឹងសង្គមកិច្ចវប្បធម៌
និងកិច្ចនារី
- 6. សេវាសាធារណៈពាក់ព័ន្ធនឹងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត
- 7. សេវាសាធារណៈពាក់ព័ន្ធនឹងការប្រមូលថវិកាជាតិ
និងសេវាពាក់ព័ន្ធទៅនឹងបន្ទុករបស់រដ្ឋដែលត្រូវដោះស្រាយ។
ប្រៀបធៀបរវាងនយោបាយ និងរដ្ឋបាល
ប្រៀបធៀបរវាងនយោបាយ និងរដ្ឋបាល
v
នយោបាយ ៖
- - ការដឹកនាំការគ្រប់គ្រងកិច្ចការអាយុជីវិតរបស់ប្រទេសជាតិ
- - មានអាណាត្តិ
- - មិនចូលនិវត្តន៍
- - មិនទទួលបានប្រាក់សោធននិវត្តន៍ទេ
- - ជាអ្នកដឹកនាំ និងចេញបទបញ្ជា
។
v
រដ្ឋបាល ៖
- - គ្រប់គ្រងការងារប្រចាំថ្ងៃអចិន្ត្រៃយ៍
- - គ្មានអាណាត្តិ
- - ចូលនិវត្តន៍
- - មានប្រាក់សោធននិវត្តន៍
- - ជាអ្នកចាំទទួលបទបញ្ជា
។
លក្ខខណ្ឌ៣យ៉ាងដើម្បីក្លាយជានីតិរដ្ឋ!
ដើម្បីក្លាយជានីតិរដ្ឋបានត្រូវមានលក្ខខណ្ឌ៣យ៉ាង៖
- 1. ច្បាប់
- 2. ការអនុវត្តច្បាប់ និង
- 3. ប្រព័ន្ធត្រួតពិនិត្យច្បាប់។
ដូចម្តេចដែលហៅថា លទ្ធិច្បាប់?
-
លទ្ធិច្បាប់គឺ
ជាគោលគំនិតធំៗរបស់អ្នកប្រាជ្ញច្បាប់ដែលសរសេរជាសៀវភៅ
ឬស្នាដៃសម្រាប់ទុកឲ្យអ្នកប្រាជ្ញក្រោយសិក្សា។
តើអ្វីជាប្រតិភូកម្មអំណាច?
ប្រតិភូកម្មអំណាច គឺជាការផ្ទេរសិទ្ធិ ឬអំណាចទៅឲ្យបុគ្គលម្នាក់ ឬច្រើនទៀតធ្វើជំនួស។
ប្រតិភូកម្មមានពីរ៖
- 1. ប្រតិភូកម្មសមត្ថកិច្ច និង
- 2. ប្រតិភូកម្មហត្ថលេខា។
Friday, October 25, 2019
ការដាក់ជនត្រូវចោទក្រោមការត្រួតពិនិត្យពីតុលាការ
ការដាក់ជនត្រូវចោទក្រោមការត្រួតពិនិត្យពីតុលាការ
សម្រាប់ការសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ
តើមាននីតិវិធី អនុវត្តដូចម្តេច?
ចំណែកឯការដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការវិញ
គឺមានន័យប្រហាក់ប្រហែល នឹងការឃុំខ្លួនជាបណ្តោះអាសន្នដែរ គឺខុសគ្នាត្រង់ថា
នៅក្នុងចំណុច នៃការឃុំខ្លួនជាបណ្តោះអាសន្ន គឺជនត្រូវចោទ
ត្រូវគេឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្តោះអាសន្ន។ ចំណែកឯ
ការដាក់ឲ្យស្ថិតនៅក្រៅឃុំវិញ គឺជនត្រូវចោទ មិនត្រូវបានគេឃុំខ្លួននោះ
ក៏ប៉ុន្តែជាប់ចោទពីតុលាការដូចគ្នា។
ក្នុងករណីដែលវាមានបណ្តឹងអាជ្ញា
ហើយតុលាការបានធ្វើការចោទប្រកាន់ហើយនោះ ប៉ុន្តែ ជនល្មើសបានរត់គេចខ្លួននោះ
ការតាមចាប់ខ្លួន និងអាជ្ញាយុកាលនៃការចាប់ខ្លួននោះ គឺមិនកំណត់អាជ្ញាយុកាលទេ។
ប៉ុន្តែអាជ្ញាយុកាលនៃបទល្មើស មានចែងក្នុងមាត្រា ១០ នៃក្រមនីតិវិធីព្រហ្មទណ្ឌ
គឺយោងទៅតាមប្រភេទនៃបទល្មើសនីមួយៗ ឧទាហរណ៍ថា ដូចជាបទល្មើសមជ្ឈឹម
គឺមានអាជ្ញាយុកាលកំណត់ពេល ៥ ឆ្នាំ បទឧក្រិដ្ឋមានអាជ្ញាយុកាល ១៥ ឆ្នាំ និងបទលហុ
មានអាជ្ញាយុកាល ១ ឆ្នាំ ចំណែកបទល្មើសប្រល័យពូជសាសន៍ ប្រឆាំងមនុស្សជាតិ
ឧក្រិដ្ឋកម្មសង្គ្រាម គឺពុំផុតអាជ្ញាយុកាលឡើយ ដូចមានចែងក្នុងមាត្រា ៩
នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
យោងតាមមាត្រា ២២៣
នៃនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា
ដែលចែងពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាម ផ្លូវតុលាការបានសរសេរថា៖ ចៅក្រមស៊ើបសួរ
អាចដាក់ជនត្រូវចោទឲ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា
ប្រសិនបើជនត្រូវចោទនោះត្រូវបានចោទប្រកាន់អំពីបទល្មើស
ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ។ ការត្រួតពិនិត្យតាមផ្លូវតុលាការ
មានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំឲ្យគោរពកាតព្វកិច្ចមួយ ឬច្រើនដូចតទៅ៖
១-មិនត្រូវចេញក្រៅព្រំដែនកំណត់
ដោយចៅក្រម។
២-មិនត្រូវផ្លាស់ប្តូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រម។
៣-មិនត្រូវទៅកាន់ទីកន្លែងខ្លះ
ដែលកំណត់ដោយចៅក្រម ស៊ើបសួរ។
៤-ត្រូវចូលបង្ហាញខ្លួនតាមការកំណត់នៅអង្គភាពនគរបាល
ឬកងរាជអាវុធហត្ថដែលចាត់តាំងដោយចៅក្រម។
៥-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ។
៦-ប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីគ្រប់ឯកសារអំពីអត្តសញ្ញាណ។
៧-មិនត្រូវបើកបររថយន្ត។
៨-មិនត្រូវទទួល
ឬជួបបុគ្គលមួយចំនួនដែលចង្អុលបង្ហាញដោយចៅក្រមស៊ើបសួរ។
៩-ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានា
និងថិរវេលាបង់ប្រាក់នោះត្រូវបានកំណត់ដោយចៅក្រមស៊ើបសួរ
ដោយផ្អែកទៅលើធនធានរបស់ជនត្រូវចោទ។
១០-មិនត្រូវកាន់កាប់
ឬយកតាមខ្លួន នូវអាវុធ។ ត្រូវប្រគល់ជូនការិយាល័យក្រឡាបញ្ជី
នូវអាវុធត្រូវជនជាប់ចោទកាន់កាប់។
១១-ត្រូវប្រគល់ខ្លួនឲ្យពេទ្យពិនិត្យព្យាបាល
និងជាយថាហេតុឲ្យដាក់នៅក្រោមរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ។
១២-មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈខ្លះ។
មាត្រា ២២៤៖ អនីតិជនអាយុក្រោម
១៤ ឆ្នាំ មិនត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានទេ៕
រៀនជំនាញច្បាប់ចង់ធ្វើការងារអ្វី?/101 things you can do with a law degree...
101 things you can do with a law degree...
1. Legal Clinic Managing Attorney
2. Corporate General Counsel
3. Bank Trust Officer
4. Government Agency Staff Attorney
5. Judge Advocate General Attorney
6. Federal/ staff Public Defender
7. In- house Insurance Defender
8. Deputy Attorney General
9. Administrative Law Judge
10. Legislative Analyst
11. Deputy District Attorney
12. Probate Reference
13. Country Counsel
14. Rent Control Hearing Officer
15. Law Enforcement Legal Advisor
16. Legal Aid Staff Attorney
17. Court Recess Staff
18. Magistrates
19. Judge/ Pro- Term Judge
20. O-R / Ball/ Pre- Trail Diversion Advisor
21. Labor Union/Manager/Administrator
22. Labor Negotiator
23. School District General Counsel
24. Lobbyists
25. Public Interest Lawyer
26. Legal Publication Editor/Writer
27. Legal Reporters
28. Computer Aided Legal Researchers
29. Computer Research Sales Rep
30. Law Professor or Instructor
31. Director of Law Center
32. Clinical Education Program Director
33. Bar Association Director
34. Bar Association Disciplinary Prosecutor
35. Bar Association Projects Coordinator
36. Volunteers Legal Services Director
37. Lawyer Referral Service Director
38. Law Firm Manager
39. Director of Training in Legal Firm
40. In-Firm Corporations Communications
41. Law Firm Public Relations Manager
42. Law Firm Recruitment Director
43. Affirmative Action Officer
44. Commercial Loan Advisor
45. Contract Compliance Administrator
46. Director, Employee/Labor Relations
47. Estate Administrator
48. Newsletter Publisher/Editor
49. Trust Officer
50. Regulations Analyst
51. Prepaid Legal Plans Administrator
52. Political Campaign Manager
53. City/Country Clerk
54. Court Administrator
55. Director of Agency/Commission
56. Elected Official
57. Foreign Service Officer
58. Political Fund Raiser
59. Land Use Examiner
60. Court Reporter Instructor
61. Paralegal Instructor
62. Continuing Legal Education Instructor
63. Law Librarians
64. Law School Assistance Dean
65. Law School Placement Director
66. Family or Business Mediator
67. Arbitrator
68. CIA/FBI Agent
69. Ombudsperson
70. Police Administrator
71. Psychologists or Counselor
72. Legal Newspaper Writer/Editor
73. Computer Products Sales/Service
74. Law Book/Legal Supplies Sales
75. Deposition Videotaping
76. Owners of Contract Lawyer Agency
77. Consulting in Area Expertise
78. Exhibit Design and Preparation
79. Headhunter
80. Civil or Criminal Investigation
81. Management Consultant
82. Owner of Paralegal Agency
83. Business Valuation Experts
84. Communications Consultant
85. Law Related Insurance Sales
86. Financial Planner
87. Marketing Consultant
88. Pension and Profit Sharing Planner
89. College/High school Teacher
90. Agents for Athletes/Entertainer
91. Novelist
92. Screenwriters
93. Publisher
94. Technical/Writer
95. Claims Adjuster
96. Human Resources Manager
97. Investment Banker
98. Commercial/Residential Real Estate Sales
99. Real Estate Developer
100. Director of Charitable Foundation
101. Innumerable.
អត្ថបទពាក់ព័ន្ធ
ប្រសិនបើអ្នកនៅតែគិតថា ពេលអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ហើយមិនដឹងថា រកការងារអ្វីនោះ អ្នកគួរតែអានអត្ថបទខាងក្រោមនេះ។ ទាំងនេះគឺជាការងារដែលភាគច្រើនអ្នកនឹងទទួលបានឱកាសធ្វើនៅថ្ងៃអនាគត រួមមាន ៖
១) បម្រើការក្នុងជួររាជរដ្ឋាភិបាល និងនយោបាយ៖ អ្នកអាចប្រើប្រាស់ចំណេះដឹងទូលំទូលាយផ្នែកច្បាប់នេះ ដើម្បីបម្រើការក្នុងជួររាជរដ្ឋាភិបាលផងដែរ។ បើអ្នកធ្វើការបានល្អ អ្នកអាចទទួលបានប្រជាប្រិយភាពពីប្រជាជន ហើយអាចកាន់តំណែងដែលមានឋានៈធំ ឬក៏ប្រលូកក្នុងផ្លូវនយោបាយក៏បានផងដែរ។
២) សាស្ត្រាចារ្យផ្នែកច្បាប់៖ អ្នកអាចក្លាយទៅជាសាស្ត្រាចារ្យផ្នែកច្បាប់ដ៏ល្បីមួយរូប ហើយក៏បានចូលរួមចែករំលែកចំណេះដឹងផ្នែកច្បាប់ ដល់មនុស្សជំនាន់ក្រោយផងដែរ។
៣) ទីប្រឹក្សាផ្នែកច្បាប់៖ អ្នកទទួលបានពេលវេលាជាច្រើន សម្រាប់ធ្វើការគ្រប់មជ្ឈដ្ឋានផ្សេងៗ មានស្វ័យភាព ហើយអាចធ្វើដំណើរបានគ្រប់ទីកន្លែង នៅពេលមានគេត្រូវការអ្នកក្នុងការផ្ដល់ជាយោបល់ផ្នែកច្បាប់អ្វីមួយ។
៤) សហគ្រិន៖ ជាការពិតណាស់ ការយល់ដឹងផ្នែកច្បាប់នេះក៏ជាផ្នែកមួយល្អ ក្នុងការធ្វើអាជីវកម្មរបស់អ្នកផងដេរ។ វាអាចធ្វើឲ្យអ្នកយល់កាន់តែច្បាស់ពីច្បាប់ ហើយចរចាជាមួយភាគីរកស៊ីម្ខាងទៀតដោយប្រើប្រាស់ច្បាប់ជាបង្អែក។
៥) មេធាវី៖ ភាគច្រើននៃអ្នករៀនខាងផ្នែកច្បាប់ គឺមានបំណងប្រាថ្នាចង់ ក្លាយជាមេធាវី ឬក៏ធ្វើការក្នុងតុលាការជាន់ខ្ពស់។ ពួកគេអាចប្រើប្រាស់ច្បាប់ ដើម្បី ការពារជនស្មោះត្រង់ពីការចោទប្រកាន់ ឬទទួលរងភាពអយុត្តិធម៌នានាក្នុងសង្គម៕
Sunday, October 20, 2019
រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា (ការកាត់ក្តីបែបហេតុ និងផល)
រឿងមនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាលពីព្រេងនាយ មានមនុស្សពីរនាក់ នៅផ្ទះជិតគ្នា ។
ថ្ងៃមួយចៅទាំងពីរនាក់នោះ បបួលគ្នាទៅដាក់អន្ទាក់សត្វ ។ បបួលគ្នាហើយ
ដល់ថ្ងៃរសៀលគងភ្នំ ក៏នាំគ្នាដើរចេញទៅ ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា « ខ្ញុំនឹងដាក់នៅគល់ឈើនេះ
ត្បិតឈើនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ» ។ អ្នកមួយទៀត ឆ្លើយថា «ខ្ញុំក៏ចង់ដាក់កន្លែងហ្នឹងដែរ
ប៉ុន្តែឥឡូវ បើអ្នកដាក់នៅគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើល
ព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង» និយាយគ្នាហើយ ម្នាក់ដាក់នៅគល់ឈើស្រេចហើយ វិលមកផ្ទះវិញ
លាគ្នាទៅផ្ទះតែរៀងខ្លួន ។
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ
លុះវិលមកដល់ផ្ទះហើយ យប់នោះគិតគ្នាពីរនាក់ប្ដីប្រពន្ធថា តាំងពីដូនតាមកមិនដែលឮថាអ្នកឯណាដាក់អន្ទាក់លើចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅលើដីទេ ឥឡូវនេះ
អញដាក់នៅលើចុងឈើ តើធ្វើម្ដេចនឹងបានសត្វ?ដូច្នេះ ត្រូវអញរឭកពីពេលមាន់រងាវទៅមើល
បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើ
ដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះយកសត្វទៅជូនលោកសុភាសេក បើវាមិនសុខចិត្តដូចម្ដេចៗ
មុខជាកើតក្ដី គង់តែដល់សុភាសេកមិនខាន សុភាសេកនិងកាត់ក្ដីឲ្យវាចាញ់ជាប្រាកដ ។
ប្ដីប្រពន្ធគិតគ្នា ហើយដេកទៅ ដល់មាន់រងាវរឭកពីដេកលប់មុខស៊ីស្លា
ហើយចេញពីផ្ទះដើរដល់អន្ទាក់បានឃើញអន្ទាក់នៅដីជាប់ក្ដាន់១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួន រួចដំឡើងអន្ទាក់នៅដីដូចដើមក៏ប្រញាប់វិលមកផ្ទះវិញ
។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នកមួយដែលដាក់អន្ទាក់នៅដី
មកស្រែកហៅឲ្យទៅមើលអន្ទាក់អ្នកមួយ ឆ្លើយថា កុំរលះរលាំងថ្វី អន្ទាក់ខ្ញុំ
ខ្ញុំមិនសង្ឃឹមទេ ត្បិតនៅលើចុងឈើ ក្រែងតែអន្ទាក់អ្នកនៅដីនោះ ខ្ញុំមិនហ៊ានថា
បើបានចែកគ្នាស៊ីផង ។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ត្បិតដឹងការណ៍មុនហើយ ។
អ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់មិនឃើញអន្ទាក់នៅដីជាប់សត្វ
ឃើញតែអន្ទាក់នៅលើចុងឈើជាប់វិញ ។ ចៅដែលជាម្ចាស់អន្ទាក់នៅចុងឈើថា «ហ្ន មើលចុះ
មិនជឿខ្ញុំ ខ្ញុំថាកុំដាក់នៅគល់ឲ្យដាក់នៅចុងឥឡូវ មើលរបស់អ្នកណាជាប់ហៈ?» ហើយឡើងទៅដោះយកសត្វចុះមកនាំគ្នាវិលមកផ្ទះវិញ
ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ ។ ឯចៅដែលបានក្ដាន់ ក៏ប្រញាប់យកទៅជូនសុភាសេកហើយជម្រាបថា «ខ្ញុំហើយនឹងចៅមួយនោះ
ទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀច
ក្ដីនេះគង់តែមកដល់លោកដូច្នេះ តាមតែលោកមេត្តារកសេចក្ដីយ៉ាងណា
ឲ្យតែក្ដីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ» ។ សុភាសេកបានសាច់ក្ដាន់ហើយ ឆ្លើយថា «ឯងទៅរកស្លាម្លូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះ
បើវាមកប្ដឹងអញៗបង្គាប់អីចឹងដែរ បើវាមកមិនទាន់ អញនិងកាត់សេចក្ដីឲ្យវាចាញ់បានដោយងាយ
ឯងប្រញាប់ទៅចុះ» ។
ឯអ្នកដែលដាក់អន្ទាក់លើគល់ឈើ
លុះវិលមកផ្ទះហើយ ដង្ហើមតូចដង្ហើមធំមិនសុខចិត្តក៏យកសេចក្ដីទៅប្ដឹងសុភាសេក ។
ក៏បង្គាប់សេចក្ដីដូចបង្គាប់ចៅមុន ។
លុះព្រឹកឡើង
អ្នកដែលដាក់អន្ទាក់នៅលើចុងឈើ ក៏យកឥវ៉ាន់ទៅដល់មុន ។ ឯអ្នកដែលដាក់អន្ទាក់នៅដី
ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាក ដើររកទិញអីវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួនចាញ់គេ
ហើយគេយកទោសផង ក៏រត់ពីភូមិមួយទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា «មានដំណើរអីបានជារត់ដូច្នេះ
? ឈប់សិន » ។ ចៅនោះឆ្លើយថា «លោកអើយអាណិតដោះទុក្ខខ្ញុំផង
ត្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ឈើ គេដាក់នៅចុងឈើ
ព្រឹកឡើងទៅមើលពុំឃើញអន្ទាក់នៅដីជាប់សត្វ ឃើញតែអន្ទាក់នៅចុងឈើជាប់ក្ដាន់មួយ
ខ្ញុំមិនសុខចិត្តបានយកសេចក្ដីទៅប្ដឹងសុភាសេកៗ គេថា អ្នកណាយកអីវ៉ាន់ទៅដល់មុន
អ្នកនោះឈ្នះ ហេតុនេះបានជាខ្ញុំភ័យ ឥឡូវគេទៅដល់មុនខ្ញុំហើយ
ដូច្នេះតាមតែលោកអាណិតខ្ញុំផង» ។ សុភាទន្សាយឆ្លើយថា «ណ្ហើយ ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ»។ ចៅនោះក៏អរ ។
លុះដល់ថ្ងៃរសៀល សុភាទន្សាយទៅដល់ផ្ទះសុភាសេក ៗស្រែកសួរមកថា «ដូចម្ដេចក៏យូរម្ល៉េះ ? ក្ដីចាញ់គេហើយ» ។ សុភាទន្សាយឆ្លើយថា «យើងខ្ញុំបានជាយូរនេះ
ពីព្រោះអាល័យតែមើលត្រីក្រាញ់ហើរឡើងស៊ីស្លឹកអំពិល» ។ សុភាសេកថា «ពីជីដូនជីតាមកគ្មាននរណាដែលឃើញដែលឮថា
ត្រីក្រាញ់ឡើងស៊ីស្លឹកអំពិលទេ» ។ សុភាទន្សាយឆ្លើយថា «ពីជីដូនជីតាពីម៉ែពីឪបង្កើតមក នរណាដែលឃើញដែលឮថា
អន្ទាក់នៅដីមិនជាប់សត្វទៅជាប់ឯអន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផង, ដែលឮទេអស់អ្នកស្រុក ? នោះសុភាសេកស្ងៀមពុំហ៊ានស្ដីតបទៀត
។ សុភាទន្សាយក៏កាត់សេចក្ដីឲ្យចៅដែលដាក់អន្ទាក់នៅដីឈ្នះ ។
ឯសុភាសេកដែលអង្គុយធ្វើជាសុភានោះ ក៏ខ្មាសដោយសារខ្លួនជាអ្នកល្មោភជំនូនសាច់ក្ដាន់
ក៏ស្ងៀមបែរមុខផ្ទប់ទៅខាងជញ្ជាំងដូចឆ្មាលបកណ្ដុរ ។
"លាភឥតខ្មាស វិនាសច្បាប់"
"លាភឥតខ្មាស វិនាសច្បាប់"
ទម្រង់ពាក្យសុំផ្តល់ភស្តុតាង
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
===×===
ពាក្យសុំផ្តល់ភស្តុតាង
យើងខ្ញុំមេធាវី ………………… អត្តលេខ .......... សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
មានការិយាល័យមេធាវីឈ្មោះ
………………………………………………………………… មានអាសយដ្ឋានផ្ទះលេខ…………ផ្លូវលេខ…………សង្កាត់…………………… ខណ្ឌ………………… រាជធានី…………………… ព្រះរាជាណាចក្រកម្ពុជា
ជាមេធាវីតំណាងឱ្យក្រុមហ៊ុន……………… ។
សូមគោរពចូលមក
លោក ……………… ចៅក្រមសាលាដំបូង……………………
សូមទានជ្រាប។
កម្មវត្ថុៈស្នើសុំផ្តល់អាសយដ្ឋានចុងចម្លើយឈ្មោះ……………ស្ថិតនៅផ្ទះលេខ.......ផ្លូវលេខ......…ភូមិ…… សង្កាត់………… ខណ្ឌ................ រាជធានីភ្នំពេញ ។
យោងៈ - សំណុំរឿងរដ្ឋប្បវេណីលេខ……ចុះថ្ងៃទី…ខែ
… ឆ្នាំ ២០១… របស់សាលាដំបូង…………។
- ពាក្យបណ្តឹងរបស់…………… ចុះថ្ងៃទី …… ខែ …… ឆ្នាំ ២០១……។
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំសូមអនុញ្ញាតជម្រាប
លោកចៅក្រម មេត្តាជ្រាបថា៖
យើងខ្ញុំសូមផ្តល់អាសយដ្ឋានរបស់ចុងចម្លើយឈ្មោះ ឈ្មោះ …………… ស្ថិតនៅផ្ទះលេខ ....... ផ្លូវលេខ......…ភូមិ……
សង្កាត់………… ខណ្ឌ................ រាជធានីភ្នំពេញ។
អាស្រ័យដូចហេតុបានជម្រាបជូនខាងលើ
យើងខ្ញុំសូមស្នើសុំ លោកចៅក្រម មេត្តាជ្រាប និងទទួលយកភស្តុតាងថ្មី
ដូចមានក្នុងកម្មវត្ថុខាងលើ ដោយសេចក្តីអនុគ្រោះ។
សូម លោកចៅក្រម មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីយើងខ្ញុំ។
ថ្ងៃទី ....... ខែ ....... ឆ្នាំ ២០១……
មេធាវី
|
KINGDOM OF CAMBODIA
NATION RELIGION
KING
===×===
Request
to Submit Evidence
We
undersigned, Attorney-at-law…………………….., ID No……….., member of the Bar
Association of the Kingdom of Cambodia, having office as - ……………………………..……………………………..located at No.……….., Street,……….., Sangkat ………..……….. I, Khan ………..……….., ……….., Kingdom of Cambodia, legal representative of ……………………………..
To
Mr. ………………………., Judge of ………..……….. Court
of First Instance
Please be informed.
Subject: Request to submit the address of Mr…………… at No.………., Street No……., …………… Village, Sangkat ……………………, Khan
S………..……….., ………..………...
References: - Civil
Case No. ……… dated ………/………./……….. of ………..……….. Court of First Instance;
- Complaint of …………… dated
……./………./………..
As per above-mentioned subject and references, we
would like inform Mr. Judge that: We would like to submit the address of
Mr…………… at No.………., Street No…….,
…………… Village, Sangkat ……………………, Khan Sen Sok, Phnom Penh.
In reference to the above-mentioned, we would
like to request Mr. Judge be informed and accepts the new evidence as in
the above subject.
Please accept, Mr. Judge the assurance of our highest consideration.
Date: ………./………./…………
Attorney-at-law
[Signature and Stamp]
|
Subscribe to:
Posts (Atom)