Thursday, December 27, 2018

សុពលភាពនៃ​សន្ធិសញ្ញា Treaty Validity

សុពលភាពនៃ​សន្ធិសញ្ញា(Treaty Validity)
ដូចបាន​ឃើញ​ខាងលើ​សន្ធិសញ្ញា​គឺ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ ពហុភាគី​រវាងរដ្ឋ​ និង​រដ្ឋ​ ឬ​សហគមន៍រដ្ឋ​ តាម​រយៈរដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗ​ ដូច្នេះ​ អ្វី​ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ គឺ​ក្នុង​នាម​រដ្ឋ​ និង​ប្រជាជន​របស់ខ្លួន​។ របប​សង្គម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ រដ្ឋាភិបាល​ក៏ត្រូវ​ផ្លាស់​ប្តូរ​ហើយ​ក្នុង​របប​ប្រជា​ធិប​តេយ្យ​ រដ្ឋាភិបាល ​ជ្រើសរើស​ដោយ​ការបោះ​ឆ្នោត​ដែលមាន​អាណត្តិ​ ៤ឬ៥ ឬ៦ ឆ្នាំ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​រដ្ឋ​នីមួយៗ​។​
ដូច្នេះ​ក្នុង​ករណី​ដែល​សន្ធិសញ្ញា​ពុំ​លុប​ចោល​ ឬមោឃភាព​ទេ​ សន្ធិសញ្ញា​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​មុន​ៗ​ត្រូវ​បន្ត​សុពល​ភាព​របស់​ខ្លួន​មក​រដ្ឋាភិបាល​ក្រោយៗទៀត។​

ការបកស្រាយ​សន្ធិសញ្ញា​ Treaty Interpretation


ការបកស្រាយ​សន្ធិសញ្ញា​(Treaty Interpretation)
ក្នុងករណី​សន្ធិសញ្ញា​ធ្វើ​ឡើង​ជាច្រើន​ភាសា​ ភាគីពាក់ព័ន្ធ​ត្រូវ​ជ្រើស​រើស​អត្ថបទ​សន្ធិសញ្ញា​ជាភាសា​គោ​ល​មួយ​ (ឧទាហរណ៍​ ភាសា​អង់គ្លេស​) សម្រាប់​ធ្វើ​ការបកស្រាយ​តាម​របៀប​ខាង​ក្រោម​៖
-          បកស្រាយ​តាម​គោល​បំណង​ ឬ​អត្ថន័យ​សន្ធិសញ្ញា​
-          បកស្រាយ​តាម​ពាក្យ​ ឬ​ខ្លឹម​សារ​នៃ​ពាក្យ​ក្នុង​សន្ធិសញ្ញា​
-          បកស្រាយ​តាម​បរិបទ​នៃការ​អនុវត្ត​របស់​​រដ្ឋភាគី​។

Friday, December 21, 2018

នីតិវិធីការតាំងស៊ប់ និងការតែងតាំង

១ ការតាំងស៊ប :
*      ការតាំងស៊ប់ត្រូវធ្វើឡើងដោយគណ:កម្មការរួមមួយដែលមាន​​ :
Ø  ប្រធានស្ថាប័ន ( ជាប្រធាន )
Ø  ប្រធានអង្គភាពសាមី
Ø  ប្រធានផ្នែកបុគ្គលិក
Ø  អ្នករាជការ ២ រូបដែលនៅក្នុងក្របខ័ណ្ឌប្រហាក់ប្រហែលគ្នា ។
*      ការតាំងស៊ប់ធ្វើឡើងដោយលិខិតបទដ្ឋានរួមមាន :
Ø  ចំពោះក្របខ័ណ្ឌ ក ត្រូវតាំងស៊ប់ដោយព្រះរាជក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ ខ ត្រូវតាំងស៊ប់ដោយអនុក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ គ និង ឃ ត្រូវតាំងស៊ប់ដោយប្រកាស ។
២​ ការតែងតាំង :
*      ជាគោលការណ៏មន្ត្រីមុខងារសាធារណ:អាចទទួលបាននូវការតែងតាំងមុខតំណែងណាមួយសមស្រ​បតាមក្របខ័ណ្ឌឋានន្តរសក្តិរបស់ខ្លួន​ ហើយត្រូវបានធ្វើឡើងដូចតទៅ :
Ø  ចំពោះក្របខ័ណ្ឌ ក ឋានន្តរសក្តិឧត្តមមន្ត្រីត្រូវបានតែងតាំងឡើងដោយព្រះរាជក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ ក ឋានន្តរសក្តិវីរ:មន្ត្រីត្រូវបានតែងតាំងឡើងដោយអនុក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ ក ឋានន្តរសក្តិអនុមន្ត្រីត្រូវបានតែងតាំងឡើងដោយប្រកាស​ រីឯ អភិបាលស្រុក ខ័ណ្ឌត្រូវបានតែងតាំងឡើងដោយអនុក្រឹត្យ ។
ចំពោះក្របខ័ណ្ឌ ខ ត្រូវបានតែងតាំងឡើងដោយប្រកាសរបស់កក្រសួងសាមី​ ឬតែងតាំងឡើងដោយដីកា​របស់អភិបាលនៃគណ:អភិបាលខេត្ត ។

Thursday, November 29, 2018

ទម្រង់ កិច្ចសន្យាម៉ៅការ


ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
**************
កិច្ចសន្យាម៉ៅការ
កិច្ចសន្យាម៉ៅការ (“កិច្ចសន្យា”) ធ្វើនៅថ្ងៃទី.............ខែ.............ឆ្នាំ.............ដោយ និងរវាង៖
លោក..........................ជាពលរដ្ឋខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ..........................មានទីលំ នៅផ្ទះលេខ..........................ផ្លូវ..........................សង្កាត់..........................ខណ្ឌ.....................
រាជធានី/ខេត្តក្រុងពីពេលនេះតទៅហៅថា (ម្ចាស់ការ)
និង
លោក..........................ជាពលរដ្ឋខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ..........................មានទីលំ នៅផ្ទះលេខ..........................ផ្លូវ..........................សង្កាត់..........................ខណ្ឌ.....................
រាជធានី/ខេត្តក្រុងពីពេលនេះតទៅហៅថា (អ្នកម៉ៅការ) បន្ទាប់ពីពេលនេះតទៅម្ចាស់ការ និង អ្នកម៉ៅការហៅជារួមថា (“ភាគីទាំងពីរ”)
កិច្ចព្រមព្រៀង
ភាគីទាំងពីរព្រមព្រៀងគ្នាដូចតទៅ៖
ប្រការ កម្មវត្ថុនៃកិច្ចសន្យា
. អ្នកម៉ៅការបានសម្រេចប្រគល់ ការសាងសង់ផ្ទះវីឡាមួយ   ដែលមានទីតាំងនៅដី
ឡូត៍លេខ......................ផ្លូវលេខ......................សង្កាត់......................ខ័ណ្ឌ.................
ភ្នំពេញ ដែលនៅជិតអាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់ការទៅអ្នកម៉ៅការ។
. អ្នកម៉ៅការព្រមទទួលយកការងារសាងសង់ផ្ទះវីឡាពីម្ចាស់ការ។
ប្រការ រយៈពេលនៃការសាងសង់
ភាគីទាំងពីរបានព្រមព្រៀងគ្នាថារយៈពេលនៃការសាងសង់គឺត្រូវចំណាយពេល ឆ្នាំ គិតចាប់ពីថ្ងៃទី...............ខែ....................ឆ្នាំ................ដល់ថ្ងៃទី..................ខែ............
ឆ្នាំ..................
ប្រការ កាតព្វកិច្ចរបស់ម្ចាស់ការ
. ទទួលបន្ទុកក្នុងការស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតផ្សេងៗពីអាជ្ញាធរ ពាក់ព័ន្ធ
. ផ្តល់ព័ត៌មានសំខាន់ៗដែលមានសារៈសំខាន់ដល់ការសាងសង់
. ត្រូវប្រគល់លុយទៅតាមកាលកំណត់ដែលមានចែងនៅក្នុងកិច្ចសន្យា
. ត្រូវបង្កភាពងាយស្រួល ដល់អ្នកម៉ៅការក្នុងការអនុវត្តការងារ និងមិនមានការ ហាមឃាត់ ឬរំខានដល់ដំណើរការសាងសង់
. ត្រូវទទួលខុសលើតតិយជន ដែលរងគ្រោះដោយសារសំណង់ផ្ទះវីឡាក្នុងកំឡុង ពេលសាងសង់ និងចេញសោហ៊ុយព្យាបាល។
ប្រការ កាតព្វកិច្ចរបស់អ្នកម៉ៅការ
. ត្រូវអនុវត្តការងារឱ្យតាមបានត្រឹមត្រូវតាមមាត្រដ្ឋានសំណង់ បច្ចេកទេសសំណង់ និងគុណភាពសំណង់
. មើលថែរក្សាសំណង់ និងសម្ភារសាងសង់ដោយខ្លួនឯង
. ត្រូវសាងសង់ឱ្យទាន់ពេលវេលាតាមការកំណត់របស់កិច្ចសន្យា
. ត្រូវផ្តត់ផ្គង់សម្ភារនៅក្នុង និងក្រៅផ្ទះវីឡា
. ត្រូវផ្តត់ផ្គង់ប្រព័ន្ធទឹក និងភ្លើងដល់ការសាងសង់។
ប្រការ ទឹកប្រាក់នៃការសាងសង់ លក្ខខណ្ឌ និងរយៈពេលនៃការបង់ប្រាក់
          . ការសាងមានទឹកប្រាក់ចំណាយសរុប ២០០.០០០ (ម្ភៃម៉ឺនដុល្លាអាមេរិច)
          . ការបង់ប្រាក់ត្រូវធ្វើជា ដំណាក់កាល
v  ដំណាក់កាលទី១ ៣០% ចាប់ផ្តើមសាងសង់ និងបើកជូន ៦០.០០០$ (ប្រាំមួយម៉ឺនដុល្លាអាមេរិច)
v  ដំណាក់កាលទី២ ២០% ចាក់ជាន់ទីមួយរួច និងបើកជូន ៤០.០០០$ (បួនម៉ឺនដុល្លាអាមេរិច)
v  ដំណាក់កាលទី៣ ២០% ចាក់ជាន់ទីពីររួ និងបើកជូន ៤០.០០០$ (បួនម៉ឺនដុល្លាអាមេរិច)
v  ដំណាក់កាលទី៤ ២០% ការ៉ូ លាបថ្នាំ សម្ភារ និងបើកជូន ៤០.០០០$ (បួនម៉ឺនដុល្លាអាមេរិច)
v  ដំណាក់កាលទី៥ ១០% មួយឆ្នាំក្រោយពេលសាងសង់រួច និងបើកជូន ២០.០០០$ (ពីរម៉ឺនដុល្លាអាមេរិច)
ប្រការ ខសន្យាសើរើតម្លៃ
. កិច្ចសន្យានេះចំណាយអស់មួយឆ្នាំ និងទឹកប្រាក់ចំនួន ២០០.០០០ (ម្ភៃម៉ឺនដុល្លា អាមេរិច) ដូច្នេះគូភាគីទាំងពីរព្រមព្រៀងក្នុងការអនុវត្តខសន្យាសើរើតម្លៃ។ ម្ចាស់ការ មានកាតព្វកិច្ចចំពោះអ្នកម៉ៅការ នូវការខាតបង់នៃការសាងសង់ ដែលកើតឡើងដោយ សារការឡើងថ្លៃសម្ភារសំណង់នៅលើទីផ្សារ ដែលបានកើតឡើងក្នុងពេលគិតចាប់ពី ថ្ងៃទី...............ខែ...............ឆ្នាំ...............  ការសើរើតម្លៃនឹងពុំអាចធ្វើឡើង ប្រសិនបើ ការខាត់បង់ស្ថិតនៅក្រោមរយៈពេល ខែតំបូងនៃកិច្ចសន្យា។ អ្នកម៉ៅការមានកាតព្វ កិច្ចផ្តល់ព័ត៌មាន គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលនាំឱ្យមានការអនុវត្តការសើរើតម្លៃក្នុង រយៈពេល សប្តាហ៍ គិតពីថ្ងៃសម្ភារឡើងថ្លៃ តាមរយៈលិខិតអនុសិទ្ធ។ ការមិនគោរព កាតព្វកិច្ចនេះ និងត្រូវទទួលទណ្ឌកម្មនៃការថ្លោះសិទ្ធិទទួលបានការសើរើតម្លៃ។
. ការសើរើនោះនឹងកែប្រែទៅតាមតម្លៃនៃការកើនឡើងសម្ភារ ដោយគិតជាភាគរយ និងតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
. បើសិនជាតម្លៃសម្ភារធ្លាក់ចុះនោះការអនុវត្តត្រូវធ្វើដូចជាកថាខណ្ឌ . ដែរ គឺរយៈពេលនៃការសើរើត្រូវគិតពីខែទី៧ ទៅរហូតដល់បញ្ចប់កិច្ចសន្យា និងត្រូវមានការ ជូនដំណឹងពីអ្នកម៉ៅការ។ ការសើរើតម្លៃត្រូវគិតទៅតាមការថយចុះជាភាគរយនៃតម្លៃ សម្ភារ និងតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
ប្រការ ការធានាវិការៈ និងការទទួលខុសក្នុងកិច្ចសន្យា និងក្រោយពេលបញ្ចប់កិច្ចសន្យា
. អ្នកម៉ៅការមានកាតព្វកិច្ចធានាថា ត្រូវមានលក្ខណៈដូចគ្នារវាងកិច្ចសន្យា និង សំណង់ បើការងារនោះមិនត្រឹមត្រូវក្នុងការប្រើប្រាស់ជាប្រក្រតីទេ ត្រូវចាត់ទុកជាការ ងារមានវិការៈ។
. អ្នកម៉ៅការត្រូវទទួលខុសត្រូវលើការសាងសង់របស់ខ្លួនក្នុងអំឡុងពេលសាងសង់ បើសិនជាខុសពីប្លង់ស្ថាបត្យកម្មនៃផ្ទះវីឡា។ ចំពោះហេតុការណ៍ដែលបានដឹងហើយ តែបែរជាមិនបានរាយការណ៍ប្រាប់ទេនោះ អ្នកម៉ៅការមិនអាចរួចផុតពីការទទួលខុស ត្រូវ ឬការកម្រិតការទទួលខុសត្រូវបានឡើយ។
. អ្នកម៉ៅការអាចបដិសេធបាន បើការចំណាយសោហ៊ុយលើការជួលជុលច្រើន ហួសហេតុ បើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ។
. អ្នកម៉ៅការយល់ព្រមទទួលខុសត្រូវក្នុងករណីមានការយឺតយ៉ាវដែលបណ្តាលមក ពីការសាងសង់របស់ខ្លួន ដោយមិនទាមទារថ្លៃឈ្នួលបន្ថែម។
. បើអ្នកម៉ៅការបានចាប់ផ្តើមធ្វើការងារនោះឡើងវិញ អ្នកម៉ៅការនោះអាចទាមទារ ឱ្យម្ចាស់ការសងការងារដែលមានវិការៈមកវិញបាន។
. ម្ចាស់ការអាចទាមទារសំណងនៃការខូចខាតបើការងារមានវិការៈ ក្នុងករណីនេះ អ្នកម៉ៅការអាចជួសជុលវិការៈ ឬអាចធ្វើការងារសារជាថ្មី។
. ភាគីទាំងពីរយល់ព្រមកំណត់រយៈពេល ឆ្នាំ ក្នុងការធានាលើវិការៈកំបាំង និងមើលឃើញផ្ទាល់ភ្នែកលើការជួលជុល ឯថ្លៃសម្ភារត្រូវចេញដោយអ្នកម៉ៅការ ប៉ុន្តែ ក្នុងករណីដែលវិការៈកើតឡើងពីការសាងសង់របស់អ្នកម៉ៅការតែប៉ុណ្ណោះ។
ប្រការ ការជូនដំណឹងជាមុនចំពោះការខកខានក្នុងការអនុវត្តកិច្ចសន្យា
. ភាគីទាំងពីរ ព្រមព្រៀងអនុវត្តកិច្ចសន្យានេះទៅនឹងលក្ខខណ្ឌបង្អង់បន្តការសាង សង់របស់អ្នកម៉ៅការ។ ការផ្តល់ដំណឹងនេះត្រូវជូនដំណឹងជាមុន ខែនៃការបង្អង់ការ អនុវត្តកិច្ចសន្យា តាមរយៈការជូនដំណឹងផ្ទាល់មាត់ ឬលិខិតជាលាយលក្ខអក្សរទៅអ្នក ម្ចាស់ការ។ ភាគីទាំងពីរព្រមព្រៀងគ្នាថា លក្ខខណ្ឌបង្អង់នេះត្រូវបានចែងក្នុងផលប្រ យោជន៍របស់អ្នកម៉ៅការ។
. ភាគីទាំងពីរព្រមព្រៀងអនុវត្តកិច្ចសន្យានេះ ទៅនឹងលក្ខខណ្ឌបង្អង់ការបង់ប្រាក់ តាមការកំណត់របស់ម្ចាស់ការ។ ការផ្តល់ដំណឹងនេះត្រូវជូនដំណឹងមុន ខែ នៃការ បង្អង់ការអនុវត្តកិច្ចសន្យាតាមរយៈការជូនដំណឹងផ្ទាល់មាត់ ឬលិខិតជាលាយលក្ខអក្ស រទៅអ្នកម៉ៅការ។ ភាគីទាំងពីរព្រមព្រៀងគ្នាថា លក្ខខណ្ឌបង្អង់នេះត្រូវបានក្នុងផលប្រ យោជន៍របស់ម្ចាស់ការ។
ប្រការ ការរំលាយនឹងមូលហេតុ
. ម្ចាស់ការអាចរំលាយកិច្ចសន្យា នៅពេលណាក៏បាន ដោយសងសំណងនៃការខូច ខាតរហូតដល់ពេលដែលអ្នកម៉ៅការបានសម្រេចការងារ។
. ម្ចាស់ការអាចរំលាយកិច្ចសន្យាដោយយកមូលហេតុវិការៈធ្ងន់ធ្ងរនៃការងារ និង ក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលការ អនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា ការអនុវត្ត ការងារ។ឱ្យពេញលេញដោយអ្នកម៉ៅការ និងធ្វើឱ្យមានការខូតខាតផលប្រយោជន៍ ដោយមិនត្រឹមត្រូវ។
. អ្នកម៉ៅការអាចបញ្ចប់ការងាររបស់ខ្លួនមុនពេលកំណត់ តែភាគីទាំងពីរបានព្រម ព្រៀងគ្នាថា អ្នកម៉ៅការចាស់ត្រូវរកអ្នកម៉ៅការថ្មីដែលមកបន្តការងាររបស់ខ្លួននឹងមាន សមត្ថភាពដូចខ្លូន។ អ្នកម៉ៅការថ្មីត្រូវបញ្ចប់ការងារតាមការកំណត់។

ប្រការ ១០ ច្បាប់គ្រប់គ្រងនឹងការដៅស្រាយវិវាទ
កិច្ចសន្យានេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាមានវិវាទ កើតឡើងរវាងបណ្តាភាគីក្នុងការបកស្រាយកិច្ចសន្យានេះ ឬលើសិទ្ធិ កាតព្វកិច្ច ការ ទទួលខុសត្រូវរបស់ភាគី ឬលើបញ្ហាណាមួយ ភាគីទាំងពីរត្រូវចរចារគ្នាជាមុនរយៈ  ពេល ខែ បន្ទាប់ពីមានបញ្ហា បើនៅតែមិនអាចដោះស្រាយបាន ភាគីទាំងពីរព្រម ព្រៀងគ្នាដោះស្រាយវិវាទតាមផ្លូវតុលាការ។
កិច្ចសន្យានេះត្រូវបានធ្វើឡើងចំនួន ពីរ ច្បាប់ជាភាសាខ្មែរដោយមួយច្បាប់រក្សាទុក ដោយម្ចាស់ការ និងមួយច្បាប់ទៀតរក្សាទុកដោយអ្នកម៉ៅការ។

ភាគីទាំងពីរបានយល់ព្រម និងចុះហត្ថលេខាលើកិច្ចសន្យានេះ
ម្ចាស់ការ                                            អ្នកម៉ៅការ

                                                         
លោក....................                                 លោក...................

សាក្សី                                                 សាក្សី