១
ការតាំងស៊ប :
ការតាំងស៊ប់ត្រូវធ្វើឡើងដោយគណ:កម្មការរួមមួយដែលមាន :
Ø ប្រធានស្ថាប័ន
( ជាប្រធាន )
Ø ប្រធានអង្គភាពសាមី
Ø ប្រធានផ្នែកបុគ្គលិក
Ø អ្នករាជការ
២ រូបដែលនៅក្នុងក្របខ័ណ្ឌប្រហាក់ប្រហែលគ្នា ។
ការតាំងស៊ប់ធ្វើឡើងដោយលិខិតបទដ្ឋានរួមមាន :
Ø ចំពោះក្របខ័ណ្ឌ
ក ត្រូវតាំងស៊ប់ដោយព្រះរាជក្រឹត្យ
Ø ចំពោះក្របខ័ណ្ឌ
ខ ត្រូវតាំងស៊ប់ដោយអនុក្រឹត្យ
Ø ចំពោះក្របខ័ណ្ឌ
គ និង ឃ ត្រូវតាំងស៊ប់ដោយប្រកាស ។
២
ការតែងតាំង :
ជាគោលការណ៏មន្ត្រីមុខងារសាធារណ:អាចទទួលបាននូវការតែងតាំងមុខតំណែងណាមួយសមស្របតាមក្របខ័ណ្ឌឋានន្តរសក្តិរបស់ខ្លួន
ហើយត្រូវបានធ្វើឡើងដូចតទៅ :
Ø ចំពោះក្របខ័ណ្ឌ
ក ឋានន្តរសក្តិឧត្តមមន្ត្រីត្រូវបានតែងតាំងឡើងដោយព្រះរាជក្រឹត្យ
Ø ចំពោះក្របខ័ណ្ឌ
ក ឋានន្តរសក្តិវីរ:មន្ត្រីត្រូវបានតែងតាំងឡើងដោយអនុក្រឹត្យ
Ø ចំពោះក្របខ័ណ្ឌ
ក ឋានន្តរសក្តិអនុមន្ត្រីត្រូវបានតែងតាំងឡើងដោយប្រកាស រីឯ អភិបាលស្រុក
ខ័ណ្ឌត្រូវបានតែងតាំងឡើងដោយអនុក្រឹត្យ ។
ចំពោះក្របខ័ណ្ឌ ខ
ត្រូវបានតែងតាំងឡើងដោយប្រកាសរបស់កក្រសួងសាមី ឬតែងតាំងឡើងដោយដីការបស់អភិបាលនៃគណ:អភិបាលខេត្ត ។
No comments:
Post a Comment