សុពលភាពនៃសន្ធិសញ្ញា(Treaty Validity)
ដូចបានឃើញខាងលើសន្ធិសញ្ញាគឺកិច្ចព្រមព្រៀងទ្វេភាគី
ពហុភាគីរវាងរដ្ឋ និងរដ្ឋ ឬសហគមន៍រដ្ឋ តាមរយៈរដ្ឋាភិបាលនៃប្រទេសនីមួយៗ
ដូច្នេះ អ្វីដែលរដ្ឋាភិបាលបានចុះហត្ថលេខា គឺក្នុងនាមរដ្ឋ
និងប្រជាជនរបស់ខ្លួន។ របបសង្គមត្រូវបានផ្លាស់ប្តូរ
រដ្ឋាភិបាលក៏ត្រូវផ្លាស់ប្តូរហើយក្នុងរបបប្រជាធិបតេយ្យ រដ្ឋាភិបាល
ជ្រើសរើសដោយការបោះឆ្នោតដែលមានអាណត្តិ ៤ឬ៥ ឬ៦
ឆ្នាំទៅតាមរដ្ឋធម្មនុញ្ញនៃរដ្ឋនីមួយៗ។
ដូច្នេះក្នុងករណីដែលសន្ធិសញ្ញាពុំលុបចោល
ឬមោឃភាពទេ សន្ធិសញ្ញាដែលចុះហត្ថលេខាដោយរដ្ឋាភិបាលមុនៗត្រូវបន្តសុពលភាពរបស់ខ្លួនមករដ្ឋាភិបាលក្រោយៗទៀត។
No comments:
Post a Comment