Saturday, August 18, 2018

និយមន័យ ហ៊ីប៉ូតែក


ហ៊ីប៉ូតែក គឺជាប្រភេទមួយនៃសិទ្ធិប្រាតិភោគប្រត្យក្សដែលកូនបំណុលឬតតិយជនដែលាបានយកទ្រព្យសម្បត្តិមកដាក់ហ៊ីប៉ូតែក និងម្ចាស់បំណុលបានព្រមព្រៀងបង្កើតជាបន្ទុកមួយនៅលើទ្រព្យរបស់ខ្លួន ដើម្បីធានាកាតព្វកិច្ច ដែលមានចំពោះបំណុលដោយមិនមានការផ្ទេរនូវការកាន់កាប់ទ្រព្យនោះទៅឲ្យម្ចាស់បំណុលឡើយ។ យោងតាមមាត្រា ៨៤៣ នៃក្រមរដ្ឋប្បវេណី បានឲ្យនិយមន័យ “ហ៊ីប៉ូតែក” ថាជាសិទ្ធិមួយដែលម្ចាស់បំណុលទទួលការសងចំពោះសិទ្ធិលើបំណុលរបស់ខ្លួន ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត ចំពោះអចនវត្ថុដែលបានដាក់ជាប្រាតិភោគនៃកាតព្វកិច្ចដោយកូនបំណុល ឬតតិយជនដោយមិនផ្ទេរការកាន់កាប់ ។
       ក្នុងន័យនេះយើងឃើញថា ហ៊ីប៉ូតែក គឺជារបបគតិយុត្តមួយដែលបង្កើតឡើងដើម្បីការពារនូវផលប្រយោជន៍របស់ម្ចាស់បំណុល។ ហើយម្ចាស់បំណុលដែលមានសិទ្ធិ ហ៊ីប៉ូតែក ដើម្បីធានានូវបំណុលរបស់ខ្លួន មានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀតដែលគ្មានសិទ្ធិហ៊ីប៉ូតែកទេ។ 

No comments:

Post a Comment