ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
**************
កិច្ចសន្យាម៉ៅការ
កិច្ចសន្យាម៉ៅការ (“កិច្ចសន្យា”) ធ្វើនៅថ្ងៃទី.............ខែ.............ឆ្នាំ.............ដោយ និងរវាង៖
លោក..........................ជាពលរដ្ឋខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ..........................មានទីលំ នៅផ្ទះលេខ..........................ផ្លូវ..........................សង្កាត់..........................ខណ្ឌ.....................
រាជធានី/ខេត្តក្រុងពីពេលនេះតទៅហៅថា (ម្ចាស់ការ)
និង
លោក..........................ជាពលរដ្ឋខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ..........................មានទីលំ នៅផ្ទះលេខ..........................ផ្លូវ..........................សង្កាត់..........................ខណ្ឌ.....................
រាជធានី/ខេត្តក្រុងពីពេលនេះតទៅហៅថា (អ្នកម៉ៅការ) បន្ទាប់ពីពេលនេះតទៅម្ចាស់ការ និង អ្នកម៉ៅការហៅជារួមថា (“ភាគីទាំងពីរ”)។
កិច្ចព្រមព្រៀង
ភាគីទាំងពីរព្រមព្រៀងគ្នាដូចតទៅ៖
ប្រការ ១ កម្មវត្ថុនៃកិច្ចសន្យា
១.១ អ្នកម៉ៅការបានសម្រេចប្រគល់ ការសាងសង់ផ្ទះវីឡាមួយ ដែលមានទីតាំងនៅដី
ឡូត៍លេខ......................ផ្លូវលេខ......................សង្កាត់......................ខ័ណ្ឌ.................
ភ្នំពេញ ដែលនៅជិតអាសយដ្ឋានបច្ចុប្បន្នរបស់ម្ចាស់ការទៅអ្នកម៉ៅការ។
១.២ អ្នកម៉ៅការព្រមទទួលយកការងារសាងសង់ផ្ទះវីឡាពីម្ចាស់ការ។
ប្រការ ២ រយៈពេលនៃការសាងសង់
ភាគីទាំងពីរបានព្រមព្រៀងគ្នាថារយៈពេលនៃការសាងសង់គឺត្រូវចំណាយពេល ១ ឆ្នាំ គិតចាប់ពីថ្ងៃទី...............ខែ....................ឆ្នាំ................ដល់ថ្ងៃទី..................ខែ............
ឆ្នាំ..................។
ប្រការ ៣ កាតព្វកិច្ចរបស់ម្ចាស់ការ
៣.១ ទទួលបន្ទុកក្នុងការស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតផ្សេងៗពីអាជ្ញាធរ ពាក់ព័ន្ធ
៣.២ ផ្តល់ព័ត៌មានសំខាន់ៗដែលមានសារៈសំខាន់ដល់ការសាងសង់
៣.៣ ត្រូវប្រគល់លុយទៅតាមកាលកំណត់ដែលមានចែងនៅក្នុងកិច្ចសន្យា
៣.៤ ត្រូវបង្កភាពងាយស្រួល ដល់អ្នកម៉ៅការក្នុងការអនុវត្តការងារ និងមិនមានការ ហាមឃាត់ ឬរំខានដល់ដំណើរការសាងសង់
៣.៥ ត្រូវទទួលខុសលើតតិយជន ដែលរងគ្រោះដោយសារសំណង់ផ្ទះវីឡាក្នុងកំឡុង ពេលសាងសង់ និងចេញសោហ៊ុយព្យាបាល។
ប្រការ ៤ កាតព្វកិច្ចរបស់អ្នកម៉ៅការ
៤.១ ត្រូវអនុវត្តការងារឱ្យតាមបានត្រឹមត្រូវតាមមាត្រដ្ឋានសំណង់ បច្ចេកទេសសំណង់ និងគុណភាពសំណង់
៤.២ មើលថែរក្សាសំណង់ និងសម្ភារសាងសង់ដោយខ្លួនឯង
៤.៣ ត្រូវសាងសង់ឱ្យទាន់ពេលវេលាតាមការកំណត់របស់កិច្ចសន្យា
៤.៤ ត្រូវផ្តត់ផ្គង់សម្ភារនៅក្នុង និងក្រៅផ្ទះវីឡា
៤.៥ ត្រូវផ្តត់ផ្គង់ប្រព័ន្ធទឹក និងភ្លើងដល់ការសាងសង់។
ប្រការ ៥ ទឹកប្រាក់នៃការសាងសង់ លក្ខខណ្ឌ និងរយៈពេលនៃការបង់ប្រាក់
៥.១ ការសាងមានទឹកប្រាក់ចំណាយសរុប ២០០.០០០ (ម្ភៃម៉ឺនដុល្លាអាមេរិច)
៥.២ ការបង់ប្រាក់ត្រូវធ្វើជា ៥ ដំណាក់កាល
v ដំណាក់កាលទី១ ៣០% ចាប់ផ្តើមសាងសង់ និងបើកជូន ៦០.០០០$ (ប្រាំមួយម៉ឺនដុល្លាអាមេរិច)
v ដំណាក់កាលទី២ ២០% ចាក់ជាន់ទីមួយរួច និងបើកជូន ៤០.០០០$ (បួនម៉ឺនដុល្លាអាមេរិច)
v ដំណាក់កាលទី៣ ២០% ចាក់ជាន់ទីពីររួច និងបើកជូន ៤០.០០០$ (បួនម៉ឺនដុល្លាអាមេរិច)
v ដំណាក់កាលទី៤ ២០% ការ៉ូ លាបថ្នាំ សម្ភារ និងបើកជូន ៤០.០០០$ (បួនម៉ឺនដុល្លាអាមេរិច)
v ដំណាក់កាលទី៥ ១០% មួយឆ្នាំក្រោយពេលសាងសង់រួច និងបើកជូន ២០.០០០$ (ពីរម៉ឺនដុល្លាអាមេរិច)
ប្រការ ៦ ខសន្យាសើរើតម្លៃ
៦.១ កិច្ចសន្យានេះចំណាយអស់មួយឆ្នាំ និងទឹកប្រាក់ចំនួន ២០០.០០០ (ម្ភៃម៉ឺនដុល្លា អាមេរិច) ដូច្នេះគូភាគីទាំងពីរព្រមព្រៀងក្នុងការអនុវត្តខសន្យាសើរើតម្លៃ។ ម្ចាស់ការ មានកាតព្វកិច្ចចំពោះអ្នកម៉ៅការ នូវការខាតបង់នៃការសាងសង់ ដែលកើតឡើងដោយ សារការឡើងថ្លៃសម្ភារសំណង់នៅលើទីផ្សារ ដែលបានកើតឡើងក្នុងពេលគិតចាប់ពី ថ្ងៃទី...............ខែ...............ឆ្នាំ...............។
ការសើរើតម្លៃនឹងពុំអាចធ្វើឡើង ប្រសិនបើ ការខាត់បង់ស្ថិតនៅក្រោមរយៈពេល ៦ ខែតំបូងនៃកិច្ចសន្យា។ អ្នកម៉ៅការមានកាតព្វ កិច្ចផ្តល់ព័ត៌មាន គ្រប់ព្រឹត្តិការណ៍ទាំងអស់ដែលនាំឱ្យមានការអនុវត្តការសើរើតម្លៃក្នុង រយៈពេល ១ សប្តាហ៍ គិតពីថ្ងៃសម្ភារឡើងថ្លៃ តាមរយៈលិខិតអនុសិទ្ធ។ ការមិនគោរព កាតព្វកិច្ចនេះ និងត្រូវទទួលទណ្ឌកម្មនៃការថ្លោះសិទ្ធិទទួលបានការសើរើតម្លៃ។
៦.២ ការសើរើនោះនឹងកែប្រែទៅតាមតម្លៃនៃការកើនឡើងសម្ភារ ដោយគិតជាភាគរយ និងតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
៦.៣ បើសិនជាតម្លៃសម្ភារធ្លាក់ចុះនោះការអនុវត្តត្រូវធ្វើដូចជាកថាខណ្ឌ ៦.១ ដែរ គឺរយៈពេលនៃការសើរើត្រូវគិតពីខែទី៧ ទៅរហូតដល់បញ្ចប់កិច្ចសន្យា និងត្រូវមានការ ជូនដំណឹងពីអ្នកម៉ៅការ។ ការសើរើតម្លៃត្រូវគិតទៅតាមការថយចុះជាភាគរយនៃតម្លៃ សម្ភារ និងតាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
ប្រការ ៧ ការធានាវិការៈ និងការទទួលខុសក្នុងកិច្ចសន្យា និងក្រោយពេលបញ្ចប់កិច្ចសន្យា
៧.១ អ្នកម៉ៅការមានកាតព្វកិច្ចធានាថា ត្រូវមានលក្ខណៈដូចគ្នារវាងកិច្ចសន្យា និង សំណង់ បើការងារនោះមិនត្រឹមត្រូវក្នុងការប្រើប្រាស់ជាប្រក្រតីទេ ត្រូវចាត់ទុកជាការ ងារមានវិការៈ។
៧.២ អ្នកម៉ៅការត្រូវទទួលខុសត្រូវលើការសាងសង់របស់ខ្លួនក្នុងអំឡុងពេលសាងសង់ បើសិនជាខុសពីប្លង់ស្ថាបត្យកម្មនៃផ្ទះវីឡា។ ចំពោះហេតុការណ៍ដែលបានដឹងហើយ តែបែរជាមិនបានរាយការណ៍ប្រាប់ទេនោះ អ្នកម៉ៅការមិនអាចរួចផុតពីការទទួលខុស ត្រូវ ឬការកម្រិតការទទួលខុសត្រូវបានឡើយ។
៧.៣ អ្នកម៉ៅការអាចបដិសេធបាន បើការចំណាយសោហ៊ុយលើការជួលជុលច្រើន ហួសហេតុ បើប្រៀបធៀបទៅនឹងការខូចខាតផលប្រយោជន៍ដោយវិការៈនោះ។
៧.៤ អ្នកម៉ៅការយល់ព្រមទទួលខុសត្រូវក្នុងករណីមានការយឺតយ៉ាវដែលបណ្តាលមក ពីការសាងសង់របស់ខ្លួន ដោយមិនទាមទារថ្លៃឈ្នួលបន្ថែម។
៧.៥ បើអ្នកម៉ៅការបានចាប់ផ្តើមធ្វើការងារនោះឡើងវិញ អ្នកម៉ៅការនោះអាចទាមទារ ឱ្យម្ចាស់ការសងការងារដែលមានវិការៈមកវិញបាន។
៧.៦ ម្ចាស់ការអាចទាមទារសំណងនៃការខូចខាតបើការងារមានវិការៈ ក្នុងករណីនេះ អ្នកម៉ៅការអាចជួសជុលវិការៈ ឬអាចធ្វើការងារសារជាថ្មី។
៧.៧ ភាគីទាំងពីរយល់ព្រមកំណត់រយៈពេល ១ ឆ្នាំ ក្នុងការធានាលើវិការៈកំបាំង និងមើលឃើញផ្ទាល់ភ្នែកលើការជួលជុល ឯថ្លៃសម្ភារត្រូវចេញដោយអ្នកម៉ៅការ ប៉ុន្តែ ក្នុងករណីដែលវិការៈកើតឡើងពីការសាងសង់របស់អ្នកម៉ៅការតែប៉ុណ្ណោះ។
ប្រការ ៨ ការជូនដំណឹងជាមុនចំពោះការខកខានក្នុងការអនុវត្តកិច្ចសន្យា
៨.១ ភាគីទាំងពីរ ព្រមព្រៀងអនុវត្តកិច្ចសន្យានេះទៅនឹងលក្ខខណ្ឌបង្អង់បន្តការសាង សង់របស់អ្នកម៉ៅការ។ ការផ្តល់ដំណឹងនេះត្រូវជូនដំណឹងជាមុន ២ ខែនៃការបង្អង់ការ អនុវត្តកិច្ចសន្យា តាមរយៈការជូនដំណឹងផ្ទាល់មាត់ ឬលិខិតជាលាយលក្ខអក្សរទៅអ្នក ម្ចាស់ការ។ ភាគីទាំងពីរព្រមព្រៀងគ្នាថា លក្ខខណ្ឌបង្អង់នេះត្រូវបានចែងក្នុងផលប្រ យោជន៍របស់អ្នកម៉ៅការ។
៨.២ ភាគីទាំងពីរព្រមព្រៀងអនុវត្តកិច្ចសន្យានេះ ទៅនឹងលក្ខខណ្ឌបង្អង់ការបង់ប្រាក់ តាមការកំណត់របស់ម្ចាស់ការ។ ការផ្តល់ដំណឹងនេះត្រូវជូនដំណឹងមុន ២ ខែ នៃការ បង្អង់ការអនុវត្តកិច្ចសន្យាតាមរយៈការជូនដំណឹងផ្ទាល់មាត់ ឬលិខិតជាលាយលក្ខអក្ស រទៅអ្នកម៉ៅការ។ ភាគីទាំងពីរព្រមព្រៀងគ្នាថា លក្ខខណ្ឌបង្អង់នេះត្រូវបានក្នុងផលប្រ យោជន៍របស់ម្ចាស់ការ។
ប្រការ ៩ ការរំលាយនឹងមូលហេតុ
៩.១ ម្ចាស់ការអាចរំលាយកិច្ចសន្យា នៅពេលណាក៏បាន ដោយសងសំណងនៃការខូច ខាតរហូតដល់ពេលដែលអ្នកម៉ៅការបានសម្រេចការងារ។
៩.២ ម្ចាស់ការអាចរំលាយកិច្ចសន្យាដោយយកមូលហេតុវិការៈធ្ងន់ធ្ងរនៃការងារ និង ក្នុងករណីដែលការអនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលការ អនុវត្តការងារឱ្យពេញលេញមិនបានសម្រេច ឬក្នុងករណីដែលវាយតម្លៃថា ការអនុវត្ត ការងារ។ឱ្យពេញលេញដោយអ្នកម៉ៅការ និងធ្វើឱ្យមានការខូតខាតផលប្រយោជន៍ ដោយមិនត្រឹមត្រូវ។
៩.៣ អ្នកម៉ៅការអាចបញ្ចប់ការងាររបស់ខ្លួនមុនពេលកំណត់ តែភាគីទាំងពីរបានព្រម ព្រៀងគ្នាថា អ្នកម៉ៅការចាស់ត្រូវរកអ្នកម៉ៅការថ្មីដែលមកបន្តការងាររបស់ខ្លួននឹងមាន សមត្ថភាពដូចខ្លូន។ អ្នកម៉ៅការថ្មីត្រូវបញ្ចប់ការងារតាមការកំណត់។
ប្រការ ១០ ច្បាប់គ្រប់គ្រងនឹងការដៅស្រាយវិវាទ
កិច្ចសន្យានេះត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា បើសិនជាមានវិវាទ កើតឡើងរវាងបណ្តាភាគីក្នុងការបកស្រាយកិច្ចសន្យានេះ ឬលើសិទ្ធិ កាតព្វកិច្ច ឬ ការ ទទួលខុសត្រូវរបស់ភាគី ឬលើបញ្ហាណាមួយ ភាគីទាំងពីរត្រូវចរចារគ្នាជាមុនរយៈ
ពេល ១ ខែ បន្ទាប់ពីមានបញ្ហា បើនៅតែមិនអាចដោះស្រាយបាន ភាគីទាំងពីរព្រម ព្រៀងគ្នាដោះស្រាយវិវាទតាមផ្លូវតុលាការ។
កិច្ចសន្យានេះត្រូវបានធ្វើឡើងចំនួន ពីរ ច្បាប់ជាភាសាខ្មែរ ដោយមួយច្បាប់រក្សាទុក ដោយម្ចាស់ការ និងមួយច្បាប់ទៀតរក្សាទុកដោយអ្នកម៉ៅការ។
ភាគីទាំងពីរបានយល់ព្រម និងចុះហត្ថលេខាលើកិច្ចសន្យានេះ
ម្ចាស់ការ អ្នកម៉ៅការ
លោក.................... លោក...................
សាក្សី សាក្សី