ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
កិច្ចសន្យាការងារ
កិច្ចសន្យាការងារនេះ (តទៅនេះហៅថា “កិច្ចសន្យា” ត្រូវបានធ្វើឡើងនៅ……………… ………………ថ្ងៃទី…………ខែ……………ឆ្នាំ………………។
រវាង
និយោជក៖
ឈ្មោះ………………………………ដែលមានអាសយដ្ឋានផ្ទះលេខ…………ផ្លូវ លេខ……………សង្កាត់……………………ខណ្ឌ……………………………តំណាងស្របច្បាប់ដោយលោក………………………………តទៅនេះហៅកាត់ថា “និយោជក”។
និង
និយោជិត៖
ឈ្មោះ………………………………កើតថ្ងៃទី…………ខែ……………ឆ្នាំ………… កាន់អត្តសញ្ញាណប័ណ្ណលេខ…………………………មានទីលំនៅបច្ចុប្បន្នផ្ទះលេខ…………… ផ្លូវ លេខ……………
ភូមិ……………………សង្កាត់……………………ស្រុក………………………ខេត្ត…… ………………………តទៅនេះហៅកាត់ថា “និយោជិត”។
និយោជក
បានព្រមព្រៀងជួលនិយោជិត ហើយនិយោជិតបានព្រមព្រៀងធ្វើការងារ ជូននិយោជកស្របតាមខ
និងលក្ខខណ្ឌដូចតទៅ៖
ប្រការ ១ កាលបរិច្ឆេទចាប់ផ្តើមការងារ
និងថេរវេលាសាកល្បង
និយោជិតត្រូវចាប់ផ្តើមការងាររបស់ខ្លួននាថ្ងៃទី…………ខែ………………ឆ្នាំ………………។ និយោជិត ត្រូវស្ថិតនៅក្នុងរយៈពេលសាកល្បងចំនួន ៣ (បី) ខែ។ នៅក្នុងរយៈពេលនៃការ សាកល្បងនេះ
ភាគីនីមួយៗ អាចបញ្ចប់កិច្ចសន្យានេះបានដោយជូនដំណឹងមុនទៅភាគីម្ខាង ទៀតរយៈពេល ៧ (ប្រាំពីរ) ថ្ងៃនៃថ្ងៃធ្វើការ។
ប្រការ ២ មុខងារ និងទីកន្លែងការងារ
២.១ និយោជិត យល់ព្រមបំពេញការងារជា…………………………នៅ………………………
ដែលមានអាសយដ្ឋានផ្ទះលេខ……………ផ្លូវលេខ…………សង្កាត់……………………ខណ្ឌ……………………………រាជធានី/ខេត្ត………………………។ លិខិតអធិប្បាយការងារ និងត្រូវផ្តល់ជូន និយោជិតដោយនិយោជក។
២.២ និយោជិត ត្រូវបំពេញការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ
ស្របតាមក្រមសីល ធម៌ និងដើម្បីផលប្រយោជន៍ខ្ពស់របស់និយោជក។ និយោជិត
ត្រូវបំពេញខាងលើដោយខ្លួន ឯង ដោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន
និងដោយស្មោះត្រង់ជានិច្ច។ នៅក្នុងរយៈពេលនៃ កិច្ចសន្យានេះ និយោជិត
មិនត្រូវចូលរួមធ្វើ់សកម្មភាពផ្សេង ដូចជាសកម្មភាពពាណិជ្ជកម្ម ឬ បំពេញការងារណាមួយ
ទោះក្នុងនាមជានិយោជក កម្មករនិយោជិត សហការី ទីប្រឹក្សា មន្ត្រី នាយក
ឬក្នុងគុណភាពណាដទៃទៀតក៏ដោយទោះជាដោយផ្ទាល់ ឬដោយប្រយោល និងទោះ បីជាមាន
ឬគ្មានប្រាក់ឈ្នួលក៏ដោយ ប្រសិនបើមិនមានការព្រមព្រៀងជាលាយលក្ខអក្សរជា មុនពីនិយោជក។
និយោជិត
យល់ព្រមតាមខ្លឹមសារនៃ “កិច្ចព្រមព្រៀងស្តីពីការរក្សាការសម្ងាត់
និងការ មិនព្រមប្រកួតប្រជែង” ដែលផ្នែកនៃកិច្ចសន្យានេះ។
ប្រការ ៣ ប្រាក់ឈ្នួល
និងអត្ថប្រយោជន៍បន្ថែម
៣.១ ជាផលតបស្នងនៃការបំពេញការងារ និយោជក
ត្រូវបង់ប្រាក់ឈ្នួលសុទ្ធសាធ ចំនួន………………………ដុល្លាអាមេរិច ក្នុង ០១ (មួយខែ) ជូនទៅនិយោជិត។ និយោជិត ទទួល បានប្រាក់
និងអត្ថប្រយោជន៍បន្ថែមស្របទៅតាម “គោលនយោបាយស្តីពី ប្រាក់ និងអត្ថប្រ
យោជន៍បន្ថែម” ដែលកំណត់ដោយនយោជក។
៣.២ និយោជិត ជាអ្នកទទួលបន្ទុកបង់ពន្ធលើប្រាក់ខែជូនរដ្ឋ
ហើយបានព្រមព្រៀងឱ្យ និយោជកកាត់ប្រាក់ពន្ធនេះចេញពីប្រាក់ឈ្នួលរបស់ខ្លួន។ ឬ និយោជក
ជាអ្នកទទួលបន្ទុកបង់ ពន្ធលើប្រាក់ឈ្នួលជំនួសនិយោជិត។
៣.៣ ប្រាក់ឈ្នួលសុទ្ធសាធខាងលើ
ត្រូវពិនិត្យឡើងវិញបន្ទាប់ពីការបញ្ចប់ជោគជ័យ នៃថេរវេលាសាកល្បងខាងលើ។ បែបបទ
និងលក្ខខណ្ឌនៃការពិនិត្យឡើងវិញនេះ ត្រូវធ្វើ ឡើងស្របតាមគោលនយោបាយស្តីពី ប្រាក់
និងអត្ថប្រយោជន៍បន្ថែមខាងលើ។
៣.៤ ប្រាក់ឈ្នួលទាំងអស់ ត្រូវបើកជូននិយោជិត ១ (មួយ) ដងក្នុងមួយខែ រៀងរាល់ថ្ងៃ ទី…………នៃខែបន្ទាប់លើកលែងតែមានករណីចាំបាច់ណាមួយ។
ប្រការ ៤ ម៉ោងការងារ
និយោជិត
ត្រូវបំពេញការងាររយៈពេល ៤៨ ម៉ោងក្នុងមួយសប្តាហ៍ ពីម៉ោង………… ដល់ម៉ោង……………ពីថ្ងៃ……………ដល់ថ្ងៃ……………។ និយោជក មានសិទ្ធិក្នុងការរៀបចំឱ្យ
មានការប្តូរវេននៃការឈប់សម្រាកប្រចាំសប្តាហ៍ក្រៅពីថ្ងៃអាទិត្យ
និងម៉ោងការងារប្រចាំថ្ងៃ ដរាបណាម៉ោងសរុបប្រចាំសប្តាហ៍មិនលើសពី ៤៨ ម៉ោង។
ទោះជាយ៉ាងនេះក៏ដោយ និយោជិតឯកភាពថា នាពេលខ្លះការងារខាងលើរបស់ខ្លួន
តម្រូវឱ្យនិយោជិតបំពេញការងារ ខុសពីម៉ោងពេលកំណត់ខាងលើ។ ក្នុងករណីបែបនេះ និយោជិត
យល់ព្រមបំពេញការងារ បន្ថែមនោះ
ហើយនឹងត្រូវទទួលបាននូវការតបស្នងស្របទៅតាមច្បាប់ការងារជាធរមាន។
ប្រការ ៥ ថេរវេលានៃការងារ
៥.១ កិច្ចសន្យានេះ ត្រូវបានព្រមព្រៀងគ្នាសម្រាប់រយៈពេល……………ខែ/ឆ្នាំ ហើយ
ត្រូវបញ្ចប់តាមផ្លូវច្បាប់នាថ្ងៃទី………ខែ……………ឆ្នាំ……………។ ភាគីនីមួយៗ ត្រូវជូនដំណឹង ទៅភាគីម្ខាងទៀតអំពីចេតនារបស់ខ្លួនក្នុងការបញ្ចប់
ឬបន្តកិច្ចសន្យានេះ យ៉ាងតិច ៣០ (សាម សិប) ថ្ងៃ
មុនថ្ងៃបញ្ចប់ខាងលើ។
៥.២ កិច្ចសន្យានេះ អាចបន្តសាជាថ្មី តាមការព្រមព្រៀងរបស់ភាគីទាំងពីរ។
ឬ
៥.៣ កិច្ចសន្យានេះ
ត្រូវបានចុះដោយគ្មានថេរវេលាកំណត់។
ប្រការ ៦ អត្ថប្រយោជន៍ផ្សេងៗ
៦.១ និយោជិត ត្រូវទទួលបានសិទ្ធិ និងកាតព្វកិច្ចផ្សេងៗ
ដូចជាការឈប់សម្រាក បុណ្យ ការឈប់សម្រាកប្រចាំឆ្នាំ ការឈប់សម្រាកពិសេស
ការឈប់សម្រាកសម្រាលកូន ។ល។ ស្របទៅតាមច្បាប់ និងវិធានស្តីពីការងារជាធរមាន។
៦.២ និយោជក យល់ព្រមរៀបចំឱ្យមានការបណ្តុះបណ្តាលបន្តដល់និយោជិតដោយ
និយោជកជាអ្នកចេញសោហ៊ុយ។ ជាផលតបស្នង និយោជិត យល់ព្រមនៅបំពេញការងារជូន និយោជកយ៉ាងតិច
០៦ (ប្រាំមួយ) ខែ
គិតចាប់ពីកាលបរិច្ឆេទនៃការបណ្តុះបណ្តាលចុង ក្រោយ។ ក្នុងករណីដែលមានការរំលោភបំពាន
ដោយនិយោជិត និយោជិត យល់ព្រមសង ប្រាក់ស្មើនឹង ៥ (ប្រាំ) ដងនៃប្រាក់សរុបដែលនិយោជកបានចំណាយសម្រាប់ការបណ្តុះ
បណ្តាលទាំងអស់។
ប្រការ ៧ ការបញ្ចប់កិច្ចសន្យា
៧.១ កិច្ចសន្យានេះ
ត្រូវបញ្ចប់នៅពេលដល់កាលបរិច្ឆេទបញ្ចប់ខាងលើ។
៧.២ កិច្ចសន្យានេះ អាចត្រូវបានបញ្ចប់ផងដែរ ដោយភាគីណាមួយ
ដោយសារមូល ហេតុផ្សេងទៀត ដែលមានកំណត់នៅក្នុងច្បាប់ ឬបទបញ្ជាផ្ទៃក្នុងរបស់និយោជក។
ការបញ្ចប់ កិច្ចសន្យានេះត្រូវធ្វើឡើងស្របតាមបែបបទ និងនីតិវិធីដែលកំណត់ដោយច្បាប់
និងបទបញ្ជា ផ្ទៃក្នុងរបស់និយោជក។
៧.៣ កិច្ចសន្យានេះ អាចត្រូវបានបញ្ចប់ដោយមិនមានការជូនដំណឹងមុន
និងដោយ មិនមានការទូទាត់សំណងអ្វីទាំងអស់ ដោយមូលហេតុជាអាទិ៍ដូចខាងក្រោម៖
១/ ការរំលោភបំពានលើកាតព្វកិច្ចរក្សាការសម្ងាត់ដោយនិយោជិត
២/ ការលួច ឬកេងបន្លំដោយនិយោជិត
៣/ ការបាត់បង់ទំនុកចិត្តពីនិយោជក
៤/ អសមត្ថភាពវិជ្ជាជីវៈ
៥/ មូលហេតុដែលមានកំណត់នៅក្នុងមាត្រា ៨៣
នៃច្បាប់ស្តីពីការងារ។
៧.៤ នាពេលបញ្ចប់កិច្ចសន្យានេះ និយោជិត
ត្រូវប្រគល់ទ្រព្យសម្បត្តិ សម្ភារ និងឯក សារទាំងអស់របស់និយោជក
ដែលនិយោជិតបានរក្សាទុក ឬដែលនិយោជកបានប្រគល់ឱ្យ ខ្លួនប្រើប្រាស់ក្នុងរយៈពេល ៤៨
ម៉ោង។
ប្រការ ៨ កម្មសិទ្ធិបញ្ញា
និយោជិត យល់ព្រមថា រាល់គំនិត ស្នាដៃ
ឬសមិទ្ធិផលផ្សេងទៀត ដែលមានលក្ខណៈ ជាស្នាដៃ
ឬសិទ្ធិដែលត្រូវបានការពារដោយច្បាប់ទាំងឡាយពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា ត្រូវ
បានផ្ទេរ និងត្រូវប្រគល់ជូននិយោជក ហើយតាមរយៈនេះ ក្លាយជាកម្មសិទ្ធិបញ្ញារបស់និយោ
ជក។
ប្រការ ៩ ការកែប្រែកិច្ចសន្យា
ខ
និងលក្ខខណ្ឌនៃកិច្ចសន្យានេះ អាចត្រូវបានកែប្រែតាមការឯកភាពរបស់ភាគីទាំងពីរ ។
ប្រការ ១០ លក្ខខណ្ឌផ្សេងៗ
និយោជិតព្រមព្រៀងដូចតទៅ៖
១/ ធ្វើដំណើរទៅបំពេញការងារនៅទៅកន្លែងផ្សេងក្រៅពី…………………ដើម្បីបំ ពេញការងារចាំបាច់
ដែលពាក់ព័ន្ធនឹងការងាររបស់ខ្លួន។
២/ មិនត្រូវធ្វើការផ្សព្វផ្សាយនូវការសម្ងាត់របស់និយោជក
ទាំងនាពេលកំពុងបំ ពេញការងារ និងក្រោយពេលចប់កិច្ចសន្យានេះ
ដូចមានកំណត់នៅក្នុងកិច្ចព្រមព្រៀងស្តីពីការ រក្សាការសម្ងាត់
និងការមិនប្រកួតប្រជែង។
៣/ គោរពតាមបទបញ្ជាផ្ទៃក្នុង
និងការណែនាំរបស់និយោជក។
ប្រការ ១១ ភាសា
កិច្ចសន្យានេះ ត្រូវបានធ្វើឡើង
និងអនុវត្តជាភាសាខ្មែរ។
ប្រការ ១២
ច្បាប់អនុវត្ត និងការដោះស្រាយវិវាទ
កិច្ចសន្យានេះ
ត្រូវគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសច្បាប់
និងបទបញ្ញត្តិទាំងអស់ស្តីពីការងារ និងបទបញ្ជាផ្ទៃក្នុងរបស់និយោជក។ រាល់វិវាទកើតឡើង
ទាក់ទងនឹងការអនុវត្តកិច្ចសន្យានេះ ត្រូវដោះស្រាយស្របតាមនីតិវិធីច្បាប់
ជាពិសេសនីតិវិធី ដែលមានកំណត់នៅក្នុងច្បាប់ស្តីពីការងារ។
ប្រការ ១៣
កិច្ចព្រមព្រៀងទាំងមូល
កិច្ចសន្យានេះ
កំណត់អំពីលក្ខខណ្ឌនៃការព្រមព្រៀងគ្នារវាងភាគីទាំងពីរទាក់ទងនឹង កម្មវត្ថុខាងលើ។
ភាគីនីមួយៗ មិនទទួលខុសត្រូវ ឬជាប់កាតព្វកិច្ចដោយការធានា ការ តំណាង ឬការសន្យាណាមួយ
ដែលមិនមានចែងនៅក្នុងកិច្ចសន្យានេះ។ រាល់ការសន្យា ការ ព្រមព្រៀង ការយល់ឃើញ
ការសន្មតដោយផ្ទាល់មាត់ ឬជាលាយលក្ខអក្សរ ដោយជាក់លាក់ ឬដោយតុណ្ហីភាព ដែលមានមុនកាលបរិច្ឆេទនៃកិច្ចសន្យានេះ
ត្រូវនិរាករណ៍ដោយបញ្ញត្តិនៃ កិច្ចសន្យានេះ។
ក្នុងករណីដែល ខ
ឬផ្នែកណាមួយនៃកិច្ចសន្យានេះ មានលក្ខណៈផ្ទុយនឹងច្បាប់ បញ្ហា
នេះនឹងមិនប៉ះពាល់ដល់សុពលភាពនៃខដទៃ ឬផ្នែកដទៃទៀតនោះទេ ហើយ ខ ឬផ្នែកដទៃ ទៀតនោះ
នៅតែមានសុពលភាព និងចងកាតព្វកិច្ចគូភាគីដដែល។
ប្រការ ១៤
សុពលភាពនៃកិច្ចសន្យា
កិច្ចសន្យានេះ
ធ្វើឡើងដោយមានការព្រមព្រៀងជាក់លាក់ ពិតប្រាកដ និងសេរីរបស់ ភាគីទាំងពីរ។
ភាគីទាំងពីរបានអាន និងបានយល់ពីខ្លឹមសារនៃកិច្ចសន្យា ហើយយល់ព្រមផ្តិត
ស្នាមមេដៃរបស់ខ្លួនលើកិច្ចសន្យានេះទុកជាភស្តុតាងចំពោះមុខច្បាប់ ជាភាសាខ្មែរចំនួន
០២ (ពីរ) ច្បាប់។ ភាគីនីមួយៗ រក្សាទុកម្នាក់ ០១ (មួយ) ច្បាប់។
ភាគីដែលរំលោភបំពានលើ ខ
និងលក្ខខណ្ឌណាមួយនៃកិច្ចសន្យានេះ ត្រូវទទួលខុស ត្រូវចំពោះមុខច្បាប់
និងត្រូវទទួលបន្ទុកចេញសោហ៊ុយចំណាយទាំងអស់រួមទាំងសេវាកម្ម ច្បាប់ និងមេធាវីផង
ជូនទៅភាគីដែលរងគ្រោះ។
និយោជិត អគ្គនាយក……………………………………
ហត្ថលេខា ហត្ថលេខា
ឈ្មោះ…………………………… ឈ្មោះ………………………
កាលបរិច្ឆេទ…………………… កាលបរិច្ឆេទ………………………
យើង……………………………ជាមេធាវី
សូមបញ្ជាក់ថាភាគីទាំងអស់ពិតជាបានអានខ្លឹមសារនៃកិច្ចសន្យា
ខាងលើ
និងបានយល់ព្រមចុះហត្ថលេខា/ផ្តិតស្នាមមេដៃនៅចំពោះមុខយើង
នាថ្ងៃទី…………ខែ………………ឆ្នាំ……………ពិតប្រាកដមែន។
ហត្ថលេខា
និងត្រា
No comments:
Post a Comment