Thursday, December 27, 2018

សុពលភាពនៃ​សន្ធិសញ្ញា Treaty Validity

សុពលភាពនៃ​សន្ធិសញ្ញា(Treaty Validity)
ដូចបាន​ឃើញ​ខាងលើ​សន្ធិសញ្ញា​គឺ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី​ ពហុភាគី​រវាងរដ្ឋ​ និង​រដ្ឋ​ ឬ​សហគមន៍រដ្ឋ​ តាម​រយៈរដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​ៗ​ ដូច្នេះ​ អ្វី​ដែល​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​ គឺ​ក្នុង​នាម​រដ្ឋ​ និង​ប្រជាជន​របស់ខ្លួន​។ របប​សង្គម​ត្រូវ​បាន​ផ្លាស់​ប្តូរ​ រដ្ឋាភិបាល​ក៏ត្រូវ​ផ្លាស់​ប្តូរ​ហើយ​ក្នុង​របប​ប្រជា​ធិប​តេយ្យ​ រដ្ឋាភិបាល ​ជ្រើសរើស​ដោយ​ការបោះ​ឆ្នោត​ដែលមាន​អាណត្តិ​ ៤ឬ៥ ឬ៦ ឆ្នាំ​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​រដ្ឋ​នីមួយៗ​។​
ដូច្នេះ​ក្នុង​ករណី​ដែល​សន្ធិសញ្ញា​ពុំ​លុប​ចោល​ ឬមោឃភាព​ទេ​ សន្ធិសញ្ញា​ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋាភិបាល​មុន​ៗ​ត្រូវ​បន្ត​សុពល​ភាព​របស់​ខ្លួន​មក​រដ្ឋាភិបាល​ក្រោយៗទៀត។​

ការបកស្រាយ​សន្ធិសញ្ញា​ Treaty Interpretation


ការបកស្រាយ​សន្ធិសញ្ញា​(Treaty Interpretation)
ក្នុងករណី​សន្ធិសញ្ញា​ធ្វើ​ឡើង​ជាច្រើន​ភាសា​ ភាគីពាក់ព័ន្ធ​ត្រូវ​ជ្រើស​រើស​អត្ថបទ​សន្ធិសញ្ញា​ជាភាសា​គោ​ល​មួយ​ (ឧទាហរណ៍​ ភាសា​អង់គ្លេស​) សម្រាប់​ធ្វើ​ការបកស្រាយ​តាម​របៀប​ខាង​ក្រោម​៖
-          បកស្រាយ​តាម​គោល​បំណង​ ឬ​អត្ថន័យ​សន្ធិសញ្ញា​
-          បកស្រាយ​តាម​ពាក្យ​ ឬ​ខ្លឹម​សារ​នៃ​ពាក្យ​ក្នុង​សន្ធិសញ្ញា​
-          បកស្រាយ​តាម​បរិបទ​នៃការ​អនុវត្ត​របស់​​រដ្ឋភាគី​។

Friday, December 21, 2018

នីតិវិធីការតាំងស៊ប់ និងការតែងតាំង

១ ការតាំងស៊ប :
*      ការតាំងស៊ប់ត្រូវធ្វើឡើងដោយគណ:កម្មការរួមមួយដែលមាន​​ :
Ø  ប្រធានស្ថាប័ន ( ជាប្រធាន )
Ø  ប្រធានអង្គភាពសាមី
Ø  ប្រធានផ្នែកបុគ្គលិក
Ø  អ្នករាជការ ២ រូបដែលនៅក្នុងក្របខ័ណ្ឌប្រហាក់ប្រហែលគ្នា ។
*      ការតាំងស៊ប់ធ្វើឡើងដោយលិខិតបទដ្ឋានរួមមាន :
Ø  ចំពោះក្របខ័ណ្ឌ ក ត្រូវតាំងស៊ប់ដោយព្រះរាជក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ ខ ត្រូវតាំងស៊ប់ដោយអនុក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ គ និង ឃ ត្រូវតាំងស៊ប់ដោយប្រកាស ។
២​ ការតែងតាំង :
*      ជាគោលការណ៏មន្ត្រីមុខងារសាធារណ:អាចទទួលបាននូវការតែងតាំងមុខតំណែងណាមួយសមស្រ​បតាមក្របខ័ណ្ឌឋានន្តរសក្តិរបស់ខ្លួន​ ហើយត្រូវបានធ្វើឡើងដូចតទៅ :
Ø  ចំពោះក្របខ័ណ្ឌ ក ឋានន្តរសក្តិឧត្តមមន្ត្រីត្រូវបានតែងតាំងឡើងដោយព្រះរាជក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ ក ឋានន្តរសក្តិវីរ:មន្ត្រីត្រូវបានតែងតាំងឡើងដោយអនុក្រឹត្យ
Ø  ចំពោះក្របខ័ណ្ឌ ក ឋានន្តរសក្តិអនុមន្ត្រីត្រូវបានតែងតាំងឡើងដោយប្រកាស​ រីឯ អភិបាលស្រុក ខ័ណ្ឌត្រូវបានតែងតាំងឡើងដោយអនុក្រឹត្យ ។
ចំពោះក្របខ័ណ្ឌ ខ ត្រូវបានតែងតាំងឡើងដោយប្រកាសរបស់កក្រសួងសាមី​ ឬតែងតាំងឡើងដោយដីកា​របស់អភិបាលនៃគណ:អភិបាលខេត្ត ។