ការអនុវត្តច្បាប់ព្រហ្មទណ្ឌក្នុងលំហ
និងនីតិវិធីអនុវត្ត៖
ក/ ដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌក្នុងដែនដី៖
ជាសិទ្ធិអធិបតេយ្យមួយទាក់ទងនៅក្នុងរឿងព្រហ្មទណ្ឌ
។ គេចែកដែនដីនៃការប្រព្រឹត្តបទល្មើសជាពីរ៖
បទល្មើសដែលប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា
និងបទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
v គោលការណ៍ដែនដីនៃការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា
បទល្មើសដែលបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា៖
ជាគោលការណ៍គ្រឹះមួយនៅក្នុងនីតិព្រហ្មទណ្ឌ ។
-
ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើគ្រប់បទល្មើស
និងបុគ្គលជាជនល្មើសទាំងអស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា លើកលែងតែមាន
សន្ធិសញ្ញាអន្តរជាតិបញ្ញាត្តិខុសពីនេះ ។ ( មាត្រា ៧ និង មាត្រា ១២ )
-
ដែនដី នេះ
សំដៅដល់ដែនដីដែលស្ថិតនៅក្រោមអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ដោយរួមបញ្ចូលទាំងលំហអាកាស
និងសមុទ្រ ( មាត្រា ១២ ) ។ ហើយដែនដីក៏សំដៅដល់ស្ថានទូត
ឬស្ថានកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស
ប៉ុន្តែមិនមែនជាសមត្ថកិច្ចនៃច្បាប់ព្រហ្មទណ្ឌកម្ពុជាទៀតឡើយបើបទល្មើសនោះបានប្រព្រឹត្តលើស្ថានទូត
ឬស្ថានកុងស៊ុលបរទេស ។
សមភាពចំពោះមុខច្បាប់នៅក្នុងគោលការណ៍ដែនដីនៃច្បាប់ព្រហ្មទណ្ឌ
គឺចង់សំដៅលើ៖
-
ការអនុវត្តបទល្មើសដែលប្រព្រឹត្តលើដែនដីកម្ពុជាៈ
សំដៅដល់គ្រប់ធាតុផ្សំនៃបទល្មើសទាំងអស់ដែលបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា
ហើយជនល្មើសក៏ប្រព្រឹត្តបទល្មើសលើទឹកដីកម្ពុជាដែរ ។
-
ការអនុវត្តគ្រប់បទល្មើសទាំងអស់
និងគ្រប់បុគ្គលទាំងអស់
បទល្មើសដែលចាត់ទុកថាបានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា
- អំពើណាមួយនៃបទល្មើសបានប្រព្រឹត្តនៅលើដែនដី
នៃព្រះរាជាណាចក្រកម្ពុជា ( មាត្រា ១៣ )៖ ឧទាហរណ៍៖
បទល្មើសឆបោកដែលជនល្មើសបានប្រើមធ្យោបាយឆបោកនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែការប្រគល់ប្រាក់
ឬទ្រព្យសម្បត្តិតាមមធ្យោបាយឆបោក ធ្វើឡើងនៅក្រៅទឹកដីនៃរដ្ឋបរទេស
ដូច្នេះយើងសង្កេតឃើញថាធាតុផ្សំនៃបទល្មើសបានកើតឡើង ។
- បទល្មើសដែលបានប្រព្រឹត្តក្នុងនាវាកម្ពុជា
( មាត្រា ១៤ ) សំដៅដល់នាវាដែលចុះបញ្ជីនៃប្រទេសកម្ពុជា
- បទល្មើសដែលបានប្រព្រឹត្តក្នុងអាកាសយានកម្ពុជា
( មាត្រា ១៦ ) អាកាសយានដែលចុះបញ្ជីនៅកម្ពូជា
- បទល្មើសដែលបានប្រព្រឹត្តក្នុងនាវាបរទេស
( មាត្រា ១៥ ) ដែលអាជ្ញាធរកម្ពូជាបានទទួលការអនុញ្ញាតឲ្យពិនិត្យមើល ឬឲ្យចាប់ខ្លួន ។
- បទល្មើសដែលាមានអ្នកផ្តើមគំនិត
ឬអ្នកសមគំនិតនៅលើដែនដីកម្ពុជា ( មាត្រា ១៧ )
v ចំពោះបទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីកម្ពុជា
សមត្ថកិច្ចនៃច្បាប់ព្រហ្មទណ្ឌកម្ពុជាដោយឈរលើគោលការណ៍សញ្ជាតិ
- បទល្មើសដែលប្រព្រឹត្តនៅក្រៅដែនដីកម្ពុជាដោយពលរដ្ឋខ្មែរ
ទោះបីទទួលបាន សញ្ជាតិខ្មែរក្រោយការប្រព្រឹត្តបទល្មើសក៏ដោយ ( ម.១៩ )៖
អនុវត្តចុះពោះគ្រប់ បទឧក្រិដ្ឋ និងចំពោះបទមជ្ឈិមក្នុងករណីដែលបទមជ្ឈិមនោះត្រូវបានផ្តន្ទាទោសផងដែរ
ដោយច្បាប់នៃរដ្ឋបរទេសនោះ ។
- បទឧក្រិដ្ឋដែលមានជនរងគ្រោះជាជនជាតិខ្មែរ
(ម. ២០)
- លក្ខខ័ណ្ឌនៃការធ្វើបណ្តឹងចោទប្រកាន់
(ម. ២១) ៖
ដំណើរការនៃនីតិវិធីធ្វើឡើងតាមបណ្តឹងអយ្យការដែលការចោទប្រកាន់ត្រូវតែមានបណ្តឹងពីជនរងគ្រោះ
ឬពីសិទ្ធិវន្ត
ឬបណ្តឹងបរិហារជាផ្លូវការរបស់អាជ្ញាធរនៃប្រទេសដែលជាកន្លែងនៃអំពើនោះដែលបានប្រព្រឹត្ត
។
សមត្ថកិច្ចនៃច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះបទល្មើសឧក្រិដ្ឋប្រឆាំងនឹងកម្ពុជា
(ម.២២)៖
- បទល្មើសប្រឆាំងនឹងសុវត្តិភាពនៃព្រះរាជាណាចក្រកម្ពុជា។
- បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា។
- បទល្មើសក្លែងរូបិយវត្ថុ
និងធនប័ត្រជាតិដែលមានតម្លៃស្របច្បាប់នៅកម្ពុជា ។
- បទល្មើសប្រឆាំងនឹងភ្នាក់ងារការទូត
ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។
- បទល្មើសប្រឆាំងនឹងទីតាំងទូត
ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា។