ធាតុផ្សំនៃបទឃាតកម្ម៖
vធាតុនីត្យានុកូលនៃបទឃាតកម្ម
តាមធាតុនីត្យានុកូល បទឃាតកម្ម ជាប្រភេទមួយនៃបទឧក្រិដ្ឋ
ដែលមានកំណត់ជាអត្ថបទច្បាប់ចែង និងផ្តន្ទាទោសតាមមាត្រា ១៩៩ ដល់ ២០៦
នៃក្រមព្រហ្មទណ្ឌ ។
vធាតុសត្យានុម័តនៃបទឃាតកម្ម
តាមធាតុសត្យានុម័ត បទឃាតកម្ម
ជាទម្រង់មួយនៃអំពើសម្លាប់មនុស្សដែលមានជីវិតរស់នៅឡើយ។ វាជាអំពើផ្តាច់ជីវិតមនុស្សដោយខុសច្បាប់ដោយមនុស្សដទៃ
ដែលជាហេតុបង្ករឲ្យកើតមាននូវគ្រោះថ្នាក់អន្តរាយដល់រូបរាងកាយនៃជីវិតជនរងគ្រោះ ។
ដូច្នេះដោយនៅក្នុងធាតុសត្យានុម័តនេះមានទម្រង់នៃអំពើល្មើសមួយចំនួនរួមមាន៖
ឃាតកម្មគិតទុកជាមុន, ឃាតកម្មដោយប្រើថ្នាំពុល និងការប៉ុនប៉ងឃាតកម្ម ។
vធាតុអត្តនោម័តនៃបទឃាតកម្ម
ម
តាមធាតុអត្តនោម័ត
ឃាតកម្ម ជាប្រភេទមួយនៃអំពើឧក្រិដ្ឋដែលប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា
ឬដោយចេតនាគិតទុកមុន និងមានគោលដៅជាវិជ្ជមាន ។
ដូច្នេះនៅក្នុងធាតុអត្តនោម័តនេះដោយមានធាតុផ្សំនៃអំពើចំនួនពីររួមមាន៖ កំហុសដោយចេតនា
និងកំហុសដោយចេតនាគិតទុកមុន ។
No comments:
Post a Comment