ធាតុផ្សំនៃបទមនុស្សឃាតដោយអចេតនា៖
vធាតុនីត្យានុកូលនៃបទមនុស្សឃាតដោយអចេតនា
តាមធាតុនីត្យានុកូល បទមនុស្សឃាតដោយចេតនា
ជាប្រភេទមួយនៃបទល្មើសមជ្ឈិមដែលមានកំណត់ជាអត្ថបទច្បាប់ និងផ្តន្ទាទោសតាមមាត្រា ២០៧
ដល់ មាត្រា ២០៩ នៃក្រមព្រហ្មទណ្ឌ។
vធាតុសត្យានុម័តនៃបទមនុស្សឃាតដោយអចេតនា
តាមធាតុសត្យានុម័ត បទមនុស្សឃាតដោយចេតនា
ជាទម្រង់មួយនៃអំពើល្មើសមជ្ឈិមដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដូចមានចែងក្នុងមាត្រា២០៧
នៃក្រមព្រហ្មទណ្ឌ ។
អនុលោមតាមមាត្រា ២០៧ នៃក្រមនេះ បទមនុស្សឃាតដោយចេតនា
ជាទម្រង់មួយនៃអំពើដែលធ្វើឲ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន
ឬការខ្ជីខ្ជា ឬការបំពានលើកាតព្វកិច្ចសន្តិសុខ
ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។
vធាតុអត្តនោម័តនៃបទមនុស្សឃាតដោយអចេតនា
តាមធាតុអត្តនោម័ត
បទមនុស្សឃាតដោយអចេតនា
ជាប្រភេទមួយនៃអំពើល្មើសដែលការប្រព្រឹត្តកើតចេញពីកំហុសដោយអចេតនាសុទ្ធសាធ ។
កំហុសដោយអចេតនា ជាកំហុសដែលកើតចេញពីការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន
ឬការខ្ជីខ្ជា ឬការបំពានលើកាតព្វកិច្ចសន្តិសុខ
ឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវ ។
No comments:
Post a Comment