បទរំលោភសេពសន្ថវៈ សំដៅគ្រប់អំពើបញ្ចូលអង្គជាតិ តាមបែបណាក៏ដោយ ឬអំពើបញ្ចូលឧបករណ៍ ណាមួយទៅក្នុងអង្គជាតិ ដែលប្រព្រឹត្តទៅលើអ្នកដទៃ ទោះបីមានភេទដូចគ្នា ឬមិនដូចគ្នាក៏ដោយ ដោយការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង ឬការឆ្មក់ឱកាស គឺជាបទរំលោភសេពសន្ថវៈ។
បទរំលោភសេពសន្ថវៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ។
នីតិភាពនៃការរួមភេទត្រូវបានកំណត់ចាប់ពីអាយុ ១៥ (ដប់ប្រាំ) ឆ្នាំ ឡើងទៅ។
(មាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ)
ធាតុផ្សំនៃបទរំលោភសេពសន្ថវៈ៖
vធាតុនីត្យានុកូលនៃបទរំលោភសេពសន្ថវៈ
តាមធាតុនីនុកូល បទរំលោភសេពសន្ថវៈ
ជាប្រភេទមួយនៃបទល្មើសឧក្រិដ្ឋដែលមានអត្ថបទច្បាប់ចែង និងផ្តន្ទាទោសតាមមាត្រា ២៣៩
ដល់ មាត្រា ២៤៥ នៃក្រមព្រហ្មទណ្ឌ ។
vធាតុសត្យានុម័ត
នៃបទរំលោភសេពសន្ថវៈ
តាមធាតុសត្យានុម័ត បទរំលោភសេពសន្ថវៈ ជាទម្រង់មួយនៃអំពើឧក្រិដ្ឋដែលការប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដែលមានចែងក្នុងមាត្រា
២៣៩ នៃក្រមព្រហ្មទណ្ឌ ។
ដោយអនុលោមតាមស្មារតីនៃមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ
បទរំលោភសេពសន្ថវៈត្រូវបានគេចាត់ទុកជាទម្រង់មួយនៃអំពើបញ្ចូលអង្គជាត តាមបែបណាក៏ដោយ
ឬអំពើបញ្ចូលឧបករណ៍ណាមួយទៅក្នុងអង្គជាត ដែលប្រព្រឹត្តទៅលើអ្នកដទៃ
ទោះបីមានភេទដូចគ្នាក៏ដោយ ដោយមានការប្រើហិង្សា ការបង្ខិតបង្ខំ ការគំរាមកំហែង
ឬដោយការឆ្មក់ឳកាស ។
vធាតុអត្តនោម័តនៃបទរំលោភសេពសន្ថវៈ
តាមធាតុអត្តនោម័ត បទរំលោភសេពសន្ថវៈ
ជាប្រភេទមួយនៃអំពើឧក្រិដ្ឋដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា
ឬដោយចេតនាគិតទុកមុន ។
No comments:
Post a Comment