បទរំលោភលើទំនុកចិត្ត គឺជាអំពើគៃបំបាត់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយនាំឱ្យខូចប្រយោជន៍អ្នកដទៃ ប្រព្រឹត្តដោយបុគ្គលណាម្នាក់ ដែលគេបានប្រគល់ឱ្យបុគ្គលនោះ ហើយបុគ្គលនោះ បានយល់ ព្រមដោយមានភារកិច្ចប្រគល់សងវិញ បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើ ប្រាស់ជាកំណត់។
ធាតុផ្សំនៃបទរំលោភលើទំនុកចិត្ត៖
vធាតុនីត្យានុកូលនៃបទរំលោភលើទំនុកចិត្ត
តាមធាតុនីត្យានុកូល បទរំលោភលើទំនុកចិត្ត
ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលមានអត្ថបទចែង និងផ្តន្ទាទោសតាមមាត្រា ៣៩១ ដល់
មាត្រា ៣៩៦ នៃក្រមព្រហ្មទណ្ឌ ។
អនុលោមតាមមាត្រា ៣៩១ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស
ថាតើអ្វីទៅហៅថា បទរំលោភលើទំនុកចិត្ត និងកំណត់នូវអ្វីដែលហៅថា
ធាតុផ្សំនៃបទរំលោភលើទំនុកចិត្ត ។
vធាតុសត្យានុម័តនៃបទរំលោភលើទំនុកចិត្ត
តាមធាតុសត្យានុម័ត បទរំលោភលើទំនុកចិត្ត ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដែលមានចែងក្នុងមាត្រា
៣៩១ នៃក្រមព្រហ្មទណ្ឌ ។
ដោយអនុលោមតាមមាត្រា
៣៩១ នៃក្រមព្រហ្មទណ្ឌ បទរំលោភលើទំនុកចិត្ត ជាទម្រង់មួយនៃអំពើគៃបំបាត់មូលនិធិ តម្លៃ
ឬទ្រព្យសម្បត្តិអ្វីមួយនាំឲ្យខូចប្រយោជន៏អ្នកដទៃ
ប្រព្រឹត្តដោយបុគ្គលណាម្នាក់ដែលគេបានប្រគល់ឲ្យបុគ្គលនេះ ហើយបុគ្គលនោះបានយល់ព្រមដោយមានភារកិច្ចប្រគល់សងវិញ
បង្ហាញ ឬយកមូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិនោះទៅធ្វើការប្រើប្រាស់ជាកំណត់ ។
ដូច្នេះនៅក្នុងធាតុសត្យានុម័តនេះមាននូវធាតុនៃអំពើមួយចំនួនរួមមាន៖ ការគៃបំបាត់ ឬការគៃបន្លំ,
ភាពជាម្ចាស់កម្មសិទ្ធិនៃទ្រព្យ ឬវត្ថុដែលចារីបានគៃបំបាត់ ឬបានគៃបន្លំ, ការប្រគល់ទ្រព្យសម្បត្តិ
ឬវត្ថុជាបណ្តោះអាសន្ន, ទ្រព្យសម្បត្តិ ឬវត្ថុដែលចារីបានគៃបំបាត់ ឬគៃបន្លំជាទ្រព្យចលនវត្ថុ
និងអំពើប៉ុនប៉ងរំលោភលើទំនុកចិត្ត ។
vធាតុអត្តនោម័តនៃបទរំលោភលើទំនុកចិត្ត
តាមធាតុអត្តនោម័ត
បទរំលោភលើទំនុកចិត្ត ជាប្រភេទមួយនៃបទល្មើសមជ្ឈិមដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា
ឬដោយចេតនាគិតទុកជាមុន ។
No comments:
Post a Comment