បទឆបោក គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយ ដោយប្រើឈ្មោះក្លែង ដោយអះអាងទៅលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រឧបាយកលទុច្ចរិត ហើយដូច្នេះបានទទួលពីបុគ្គលនោះ ដែលនាំឱ្យខូចប្រយោជន៍បុគ្គលនោះ ឬតតិយជននូវ៖
១. ការប្រគល់មូនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ
២. ការផ្គត់ផ្គង់សេវា
៣. ការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឱ្យរួចផុតពីកាតព្វកិច្ច។
ធាតុផ្សំនៃបទឆបោក៖
vធាតុនីត្យានុកូលនៃបទឆបោក
តាមធាតុនីត្យានុកូល បទឆបោក ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលមានអត្ថបទច្បាប់ចែង
និងផ្តន្ទាទោសតាមមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ ជាវិធានកំណត់បទល្មើស ថាតើអ្វីទៅហៅថា
អំពើឆបោក ? និងកំណត់នូវអ្វីដែលហៅថា ធាតុផ្សំនៃបទឆបោក ។
vធាតុសត្យានុម័តនៃបទឆបោក
តាមធាតុសត្យានុម័ត បទឆបោក ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលការប្រព្រឹត្តកើតចេញពីសញ្ញាណលក្ខណៈដែលមានចែងក្នុងមាត្រា
៣៧៧ នៃក្រមព្រហ្មទណ្ឌ ។
ដោយអនុលោមតាមមាត្រា ៣៧៧ នៃក្រមព្រហ្មទណ្ឌ បទឆបោក
គឺជាអំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលណាមួយដោយប្រើឈ្មោះក្លែង
ដោយអះអាងទីលើឋានៈក្លែង ដោយរំលោភលើឋានៈពិតប្រាកដ ឬដោយប្រើឧបាយកលទុច្ចរិត
ហើយដូច្នេះបានទទួលពីបុគ្កលនេះដែលនៃឲ្យខូចប្រយោជន៏របស់បុគ្គលនេះ
ឬរបស់តតិយជននូវការប្រគល់មូលនិធិ តម្លៃ ឬទ្រព្យសម្បត្តិអ្វីមួយ ឬការផ្គត់ផ្គង់សេវា
ឬការធ្វើលិខិតដែលមានតម្លៃជាកាតព្វកិច្ច ឬជាការឲ្យរួចពីកាតព្វកិច្ច ។
ដូច្នេះនៅក្នុងធាតុសត្យានុម័តនេះដោយមាននូវធាតុអំពើមួយចំនួនរួមមាន៖
អំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលដោយប្រប្រើឈ្មោះក្លែង,
អំពើបន្លំចំពោះរូបវន្តបុគ្គល ឬនីតិបុគ្គលដោយក្លែងឋានៈ ,
អំពើក្លែងបន្លំដោយឧបាយកលទុច្ចរិត, ការប្រមូលមូនិធិ ទ្រព្យសម្បត្តិ វត្ថុ
ឬការផ្គត់ផ្គង់សេវាអ្វីមួយ, ភាពជាម្ចាស់ទ្រព្យ ឬវត្ថុដែលចារីបានក្លែងបន្លំ,
ទ្រព្យសម្បត្តិ ឬវត្ថុដែលចារីបានក្លែងបន្លំ ជាទ្រព្យចលនវត្ថុ
និងអំពើប៉ុនប៉ងឆបោកជាដើម ។
vធាតុអត្តនោម័តនៃបទឆបោក
តាមធាតុអត្តនោម័ត
បទឆបោក ជាប្រភេទមួយនៃអំពើល្មើសមជ្ឈិមដែលការប្រព្រឹត្តកើតចេញពីកំហុសដោយចេតនា
ឬដោយចេតនាគិតទុកជាមុន ។
No comments:
Post a Comment